បន្ថែម​ ៤ គ្រាប់​យប់​មិញ​ទៀត Spurs រក​បាន​គ្រាប់​បាល់​ទី ១០០ នៅ​ចាញ់ Bayern មួយ​គត់

ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​យក​ឈ្នះ ៤-១ ទៅ​លើ Crystal Palace ​ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​យប់​មិញ ហើយ​ក្រៅ​ពី​ការ​យក​បាន ៣ ពិន្ទុ ជាង​នេះ​ពួក​គេ​ក៏​ឈាន​ដល់​ស្ថិតិ​ដ៏​ល្អ​មួយ​ផង​ដែរ។

នោះ​គឺ​ជា​គ្រាប់​បាល់​ទី ១០០ ហើយ​នៅ​រដូវ​កាល ២០២០/២១ រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ជាមួយ​តួ​លេខ​នេះ​ដែរ ក្រុម​ដឹកនាំ​ដោយ​លោក Jose Mourinho ​នៅ​ចាញ់​តែ​ក្រុម Bayern Munich មួយ​គត់ ដែល​ពួក​គេ​មាន ១០៦ ជា​ក្រុម​ឈរ​លេខ​រៀង​ទី ១ រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​លីគ​កំពូល​ទាំង ៥។

បញ្ជាក់​ដែរ​ថា​នៅ​ជុំ​ទី ២៧ Tottenham មាន ៤៥ ពិន្ទុ​ក្នុង​ដៃ ចាញ់ ២ ពិន្ទុ​ធៀប​នឹង Chelsea (សល់ ១ ជុំ) ហើយ​នៅ Europa League ពួក​គេ​ត្រៀម​នឹង​ប៉ះ​ក្រុម Dinamo Zagreb នៅ​ថ្ងៃ​សុក្រ​នេះ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT