Ole ​ថា Martial ​លេង​ល្អ​បំផុត​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Man City ​

​លោក ​Ole Gunnar Solskjaer ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Anthony Martial ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​បំផុត​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​។

​ក្រុម Man Utd ​អាច​បញ្ចប់​កំណត់ត្រា​ឈ្នះ​ជាប់​គ្នា​ជាង​២០​ប្រកួត​របស់​ក្រុម Man City ​បាន ​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ។ ​ជាក់​ស្ដែង​ចាប់​តាំង​ពី​ការ​ប្រកួត​នាទី​ដំបូង​មក ​ក្រុម​របស់​លោក Ole ​បាន​បង្ហាញ​ទំនុក​ចិត្ត​ក្នុង​ការ​ប្រកួត ​មិន​ឱ្យ​ក្រុម Man City ​ធ្វើ​អ្វី​បាន​ឡើយ។ ​ជាក់​ស្ដែង​នៅ​ត្រឹម​នាទី​ទី ២ Bruno ​រក​បាន​១​គ្រាប់​ទៅ​ហើយ ​ក្រោយ​ពី Martial ​អូស​បាល់​ទៅ​ប្រអប់​គ្រោះ​ថ្នាក់ ​ហើយ Jesus ​មក​ទាក់​ជើង។

​ក្នុង​ការ​ប្រកួត​នេះ ​លោក Ole ​បាន​និយាយ​ថា​៖ “Matial ​ជា man of the match ​នេះ។ ​គាត់​បាន​លេង​ដល់​កម្រិត​កំពូល​របស់​គាត់ ​បើ​ទោះ​ជា​មិន​អាច​រក​គ្រាប់​បាល់​បាន​ក៏​ដោយ។ ​នេះ​ជា Anthony ​ដែល​យើង​ស្គាល់ ​ខ្លាំង ​លឿន ​និង​ពោរពេញ​ដោយ​បច្ចេកទេស​។ ​គ្រប់​ការ​ប្រកួត​កន្លង​មក​គាត់​មិន​បាន​ធ្វើ​បាន​ដូច្នេះ​ទេ ប៉ុន្តែ​នៅ​យប់មិញ​នេះ​គាត់​បាន​ឡើង​ដល់​កម្រិត​កំពូល​ហើយ”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT