អបអរ ​លោក ​Laporta ​ជាប់​ឆ្នោត​ជា​ប្រធាន​ក្លឹប Barcelona ​ថ្មី​

​លោក Joan Laporta ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ក្លឹប FC Barcelona ​ហើយ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ​។

​លោក Laporta ​ខាង​លើ​នេះ​បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​ថា ​លោក​នឹង​បញ្ចុះបញ្ចូល​ឱ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi ​បន្ដ​លេង​នៅ​ក្រុម Barcelona ​ទៀត។ ​ការ​ប្ដេជ្ញា​ចិត្ដ​របស់​លោក​យ៉ាង​នេះ​ហើយ ទើប​ទំនង​ជា​ធ្វើ​ឱ្យ​មាន​អ្នក​បោះ​ឆ្នោត​ឱ្យ​លោក​យ៉ាង​ច្រើន​បែប​នេះ​។ ​លោក​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​៥៤​% ​ពោល​គឺ​ទទួល​បាន​សំឡេង​គាំទ្រ ៥៥ ៦១១​សំឡេង​ឯ​ណោះ។

​រំលឹក​ថា​បុរស​វ័យ​៥៨​ឆ្នាំ​ខាង​លើ​នេះ​ធ្លាប់​ដឹក​នាំ​ក្រុម FC Barcelona ​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ ២០០៣​រហូត​ដល់​ឆ្នាំ​២០១០។ ​ដោយ​រយៈ​ពេល​កន្លង​ទៅ​នោះ ​ក្រុម​អ្នក​មាន​បុណ្យ​ធ្លាប់​ឈ្នះ​ពាន UEFA Champions League ​២​ដង ​និង La Liga ​បាន​៤​ដង​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT