ខ្សែប្រយុទ្ធ Karim Benzema រកបាន១គ្រាប់ចុងម៉ោង ជួយក្រុម Real Madrid ស្មើជាមួយក្រុម Atletico Madrid ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតពានរង្វាន់ La Liga ។
ខ្សែប្រយុទ្ធ Luis Suarez រកបាន១គ្រាប់នាំមុខឱ្យក្រុមកំពូលតារាង AT Madrid នៅនាទី១៥។ យ៉ាងណាមិញនៅជិតចប់ការប្រកួតទៅហើយនោះ ខ្សែប្រយុទ្ធ Karim Benzema ក៏រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៨៨។ ចប់ការប្រកួត លទ្ធផលនៃការប្រកួតខាងលើនេះគឺ ១-១ ប៉ុណ្ណោះ មិនមានក្រុមណាទទួលបានលទ្ធផល៣ពិន្ទុនោះទេ។
គិតត្រឹមប្រកួតនេះ ក្រុម AT Madrid នៅតែឈរនៅកំពូលតារាងដដែល ដោយមាន៥៩ពិន្ទុ ស្របពេលក្រុមលេខ២ FC Barcelona វិញមាន៥៦ពិន្ទុ និង Real Madrid មាន៥៤ពិន្ទុ៕
ប្រភព៖ DailyMail