Real Madrid ​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Iago Aspas ​ហើយ

ក្លឹប Real Madrid ​ត្រូវ​បាន​គេ​ដឹង​ថា​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Iago Aspas ​របស់​ក្រុម Celta Vigo ​ហើយ ​ដោយ​អាច​មាន​តម្លៃ​ខ្លួន​៣៦​លាន​ផោន។

ក្រោយ​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo ​ទៅ ​ក្រុម Real Madrid ​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​មក​ជំនួស​នៅ​ឡើយ​ទេ ​ដោយ​ពួកគេ​បាន​ព្យាយាម​ប្រើ​ប្រាស់​កីឡាករ​ដែល​នៅ​សល់​ក្នុង​ក្រុម​ទាំង​អស់​សិន។ ​យ៉ាងណាមិញ ​ទីផ្សារ​ដោះដូរ​កីឡាករ​នឹង​បិទ​នៅ​ចុង​ខែ​នេះ​ហើយ ​ដូច្នេះ Real ​នៅ​មាន​ពេល​នៅ​ឡើយ​ក្នុង​ការ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​មក​រួម​ក្រុម​បាន។

ប្រភព​នៅ​អេស្ប៉ាញ ​បាន​ទម្លាយ​រឿង​មួយ​កាល​ពី​យប់មិញ​នេះ​ថា Aspas ​របស់​ក្រុម Celta Vigo ​បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​ក្លឹប Real Madrid ​ហើយ។ នៅ​ឡើយ​តែ​ការ​ចរចា​ក្លឹប​ទៀត​ប៉ុណ្ណោះ ​នឹង​អាច​ផ្ទេរ​មក​លេង​នៅ Santiago Bernabéu ​បាន​ហើយ។ ​ខណៈ​ដែល​ការ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​នេះ ​ព្រោះ​ថា Real Madrid ​បាន​បរាជ័យ​ក្នុង​ការ​ទិញ​យក Rodrigo ​របស់​ក្រុម Valencia ​បាត់​ទៅ​ហើយ៕ប្រភព៖ dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT