មិន​គួរ​ឱ្យ​ជឿ Man City ​លេង​ចាញ់ Man Utd ​២-០

​ក្រុម​ម្ចាស់​ផ្ទះ Manchester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​លេខ​២ Manchester United ​ក្នុង​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​គ្រាន់​តែ​ចាប់​ផ្ដើម​ការ​ប្រកួត​ភ្លាម​នៅ​នាទី​ទី​២ Bruno ​ទទួល​បាន​ឱកាស​ស៊ុត​ប៉េណាល់ទី​១​គ្រាប់​នាំ​មុខ​ទៅ​ហើយ ​ក្រោយ​ពី Jesus ​បង្ក​កំហុស​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Martial ​។ ​ការ​នាំ​មុខ​តាំង​ពី​បើក​ឆាក​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ភ្ញៀវ Man Utd ​កាន់​តែ​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​រហូត​ដល់​ពួកគេ​បន្ថែម​គ្រាប់​ទី​២​បាន​ដោយ​ខ្សែ​ការពារ Luke Shaw ​។ ចប់​ការ​ប្រកួត Man City ​០-២ Man Utd ​។

នេះ​ជា​ការ​បញ្ចប់​កំណត់ត្រា​ជ័យជម្នះ​២០​ប្រកួត​ជាប់​គ្នា​របស់​លោក Pep ​ហើយ ប៉ុន្តែ​ក្រុម​មួយ​នេះ​នៅ​តែ​រក្សា​ខ្លួន​នៅ​លេខ​១​ក្នុង​តារាង​យ៉ាង​មាន​សុវត្ថិភាព​ដដែល។ Man City ​មាន​៦៥​​ពិន្ទុ ​ស្រប​ពេល​ក្រុម Man Utd ​វិញ​មាន​ត្រឹម​៥៤​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT