Man Utd មិន​សូវ​ពេញ​ជើង គួប​ផ្សំ City ឡើង​កូដ​ខ្លាំង​ផង រំពឹង​លទ្ធផល​យប់​នេះ​គឺ ២-១

នៅ​ឯ​កីឡដ្ឋាន Etihad នា​វេលា​ម៉ោង ១១:៣០ នាទី​យប់ ក្រុម Manchester City នឹង​ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester United ដែល​ជា​ជំនួប​ Manchester Derby មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ ការ​ប្រកួត​នេះ​ជា​ការ​ជួប​គ្នា​រវាង​ក្រុម​លេខ ១ Man City មាន ៦៥ ពិន្ទុ (ជុំ​ទី ២៧) និង Man Utd ជា​ក្រុម​លេខ ៣ មាន ៥១ ពិន្ទុ (ជុំ​ទី ២៧) មាន​ន័យ​ថា បើ​បិសាច​ក្រហម​ឈ្នះ​អាច​រំកិល​ឡើង​លេខ ២ ហើយ​ប្រសិន City ឈ្នះ អាច​បន្ថែម​គម្លាត​ពិន្ទុ​ដាច់ ១៧ ពិន្ទុ។

មុន​ឈាន​ដល់​ការ​ប្រកួត​ទំព័រ CTS Sports សូម​ធ្វើ​ការ​ទស្សន៍ទាយ​ទុក​ជា​មុន​ថា ជំនួប​រាត្រី​នេះ​គឺ​ម្ចាស់​ផ្ទះ City នឹង​យក​ឈ្នះ United នៅ​លទ្ធផល ២-១ នោះ​ក៏​ដោយសារ​ហេតុផល​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

១) ស្ថិតិ​ប្រកួត

ក្រុម​ទាំង​ពីរ​ជួប​គ្នា ១៨៤ លើក United ឈ្នះ ៧៦ លើក ស្មើ ៥៣ លើក ចាញ់ ៥៥ លើក តែ​នៅ ២ ប្រកួត​ចុង​ក្រោយ​គឺ​ស្មើ ១ ចាញ់ ១ ដោយ​នៅ PL ជើង​ទី ១ ស្មើ ០-០ ហើយ​នៅ League Cup ចាញ់ ២-០។

៥ ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ PL របស់​ក្រុម​ទាំង​ពីរ​គឺ City ល្អ​ជាង​ដាច់​ដោយ​ឈ្នះ ៥ លើក​ជាប់​គ្នា កំពុង​ឈរ​លើ​កំណត់ត្រា​ឈ្នះ ២១ ប្រកួត​ជាប់ៗ​គ្នា ហើយ​រំពឹង​នឹង​បន្ត​ឈ្នះ​ដើម្បី​ឈាន​ដល់​ប្រកួត​ទី ២៤ ដែល​អាច​យក​ឈ្នះ​កំណត់ត្រា Real & Bayern Munich។

រី​ឯ United ឈ្នះ ១ ស្មើ ៤ លើក​ឯ​ណោះ ហើយ​ការ​លេង​របស់​កីឡាករ​ប្រៀប​ដូច​ជា​ធ្លាក់​ទម្រង់​លេង ធៀប​នឹង​ប៉ុន្មាន​ប្រកួត​មុនៗ​ឯ​ទៀត ជា​ពិសេស​គឺ Role របស់ Bruno Fernandes ផ្ទាល់​តែ​ម្តង។ ប៉ុន្តែ​ក៏​មាន​កំណត់ត្រា​មួយ​ដែល​រង់ចាំ​ក្រុម​ដឹកនាំ​ដោយ​លោក Ole នោះ​គឺ​ប្រសិន​ណា​ឈ្នះ​យប់​នេះ វា​ជា​ជ័យជម្នះ​ក្រៅ​ដី ៣ ប្រកួត​ជាប់​គ្នា​ទល់ City ហើយ​រំពឹង​អាច​បន្ត​ឈាន​ដល់ ៤ លើក ដើម្បី​តាម​ស្មើ​កំណត់ត្រា​ចាស់​ធ្លាប់​កើត​មាន​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០០។

២) ស្ថានភាព​កីឡាករ

United អវត្តមាន​កីឡាករ​សំខាន់ ២ រូប​មាន​អ្នកចាំទី David de Gea និង​ខ្សែ​ប្រយុទ្ធ​ជំនាញ​ខាង​បញ្ចប់​ទី Edinson Cavani។ រី​ឯ Man City ពេញ​ជើង​ច្រើន​ជាង ដោយ​សូម្បី​តែ Sergio Aguero ក៏​មាន​វត្តមាន​ដែរ តែ​ស៊ីសង​លើ​ការ​សម្រេច​របស់​លោក Pep ព្រោះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​កូន​ក្រុម​ទាំង​អស់​លេង​បាន​ល្អ​ប្រហែល​គ្នា ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង។

៣) ជម្រើស ១១ រូប​អាច​កើត​ឡើង៖

Man City: Ederson; Cancelo, Dias, Stones, Zinchenko; Gundogan, Rodri, De Bruyne; Foden, Sterling, Bernardo

Manchester United: Henderson; Wan-Bissaka, Lindelof, Maguire, Shaw; McTominay, Fred; James, Fernandes, Rashford; Martial

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT