Arturo Vidal កីឡាករចំណូលថ្មីរបស់ក្រុម FC Barcelona បានចាប់ផ្ដើមវាយប្រហារពាក្យសម្ដីទៅលើក្រុម Real Madrid ទៀតហើយ ចំពោះរឿងដែលក្លឹបមួយនេះឈ្នះពានរង្វាន់ UEFA Champions League ៣ឆ្នាំជាប់គ្នា។
អតីតកីឡាករ Bayern Munich ខាងលើបាននិយាយម្សិលមិញនេះថាខ្លួនគួរតែបានឈ្នះ Chapions League ២ដងនៅ Bayern មិនមែន Real Madrid ៣ឆ្នាំជាប់គ្នាឡើយ។ ប្រសិនបើការប្រកួតនោះមាន VAR (វីដេអូជំនួយអាជ្ញាកណ្ដាល) នោះ Real Madrid គ្មានឱកាសលើកពានរង្វាន់ UCL នេះជាប់ៗគ្នាដូច្នេះទេ ដោយគួរតែ Bayern Munich ឯណោះទើបត្រូវ។
ខ្សែបម្រើវ័យ៣១ឆ្នាំខាងលើបានបន្ដទៀតថា រូបគេមកលេងនៅ Barcelona នេះ ដើម្បីលើកពានរង្វាន់ទាំងអស់ដែលក្លឹបលេង។ ក្នុងកុងត្រា៣ឆ្នាំនេះ Vidal រំពឹងថានឹងបានជួយក្រុមអ្នកមានបុណ្យលើកពាន Champions League ឱ្យបាន៣ដងផងដែរ៕ប្រភព៖ En.as