Morata ​រក​បាន​២​គ្រាប់ ជួយ Juventus ​បន្ដ​ដង្ហើម​ប្រជែង​ពាន​រង្វាន់​ទៀត​

​ខ្សែ​ប្រយុទ្ធ​ Alvaro Morata ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Lazio ​បាន​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​នៅ​យប់មិញ​។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​លោក Pirlo ​បាន​ដាក់​ឱ្យ​កីឡាករ Cristiano Ronaldo ​អង្គុយ​កៅអី​បម្រុង​សិន​នៅ​តង់​ទី​១។ ​យ៉ាងណាមិញ ​ទោះ​ជា​គ្មាន Ronaldo ​ក៏​ក្រុម Juventus ​អាច​រក​គ្រាប់​បាល់​បាន​ដែរ ​ជាក់​ស្ដែង Rabiot ​រក​បាន​១​គ្រាប់​នៅ​នាទី​៣៩ ​មុន​ពេល Morata ​ដាក់​២​គ្រាប់​នៅ​នាទី​៥៧ ​និង​៦០។ ​រូបគេ​ត្រូវ​បាន​ប្ដូរ​ចេញ ជំនួស​ដោយ Ronaldo ​វិញ​នា​នាទី​៦៩ ​ហើយ​ការ​ប្រកួត​ក៏​លែង​មាន​គ្រាប់​បាល់​បន្ដ​ដែរ។ ​ចប់ ​ក្នុង​លទ្ធផល Juventus ​៣-១ Lazio ។

​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Juventus ​ឈរ​នៅ​លេខ​៣​ក្នុង​តារាង ​មាន​៥២​ពិន្ទុ។ ​ក្រុម​លេខ​២ AC Milan ​មាន​៥៣​ពិន្ទុ ​និង​ក្រុម​លេខ​១ Inter Milan ​មាន​៥៩​ពិន្ទុ ​ឆ្លង​កាត់​ការ​ប្រកួត​២៥​ប្រកួត​ស្មើ​គ្នា​ទាំង​អស់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT