ឃើញ​លេង​ល្អ! ​គ្រូ Bayern Munich ​ថា​ចង់​បាន Haaland ​មក​រួម​ក្រុម​រដូវ​កាល​ក្រោយ​

​លោក Hansi Flick ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Haaland ​របស់​ក្រុម Dortmund ​ពិត​ជា​សក្ដិសម​ក្នុង​ការ​មក​ចូល​រួម​ជាមួយ​ក្រុម Bayern Munich ​ណាស់​នៅ​រដូវ​កាល​ក្រោយ។

​Haaland ​ចំណាយ​ពេល​តែ​៩​នាទី​ប៉ុណ្ណោះ​នៅ​ដើម​តង់​ទី​១​ដើម្បី​រក​២​គ្រាប់​ឱ្យ​ក្រុម Dortmund ​នាំ​មុខ​លើ​ក្រុម Bayern Munich ​។ ​តែ​គួរ​ឱ្យ​សោកស្ដាយ ​ក្រុម​របស់​លោក Flick ​ក៏​វាយ​បក​វិញ ​រហូត​រក​បាន​៤​គ្រាប់​យក​ជ័យជម្នះ​លើ​ក្រុម Dortmund ​បាន​ដើម្បី​ហក់​ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​កំពូល​តារាង Bundesliga ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ ​លោក Flick ​បាន​និយាយ​សរសើរ​ចំពោះ​សមត្ថភាព​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Haaland ​ខាង​លើ​នេះ​មែនទែន។ ​លោក ​បញ្ជាក់​ថា​កីឡាករ​ន័រវែស​រូប​នេះ​សក្ដិសម​និង​អាច​ទៅ​រួច ​ក្នុង​ការ​ចូល​រួម​ជាមួយ​ក្រុម Bayern Munich ​នា​រដូវ​កាល​ក្រោយ​នេះ​៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT