Zidane ​៖​ទោះ​យប់​នេះ​ឈ្នះ​ឬ​ចាញ់ Real Madrid នៅ​តែ​រស់​នៅ La Liga ​

​ក្រុម Real Madrid ​នឹង​ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម Atletico Madrid ​នៅ​រាត្រី​នេះ ​សម្រាប់​ការ​ប្រកួត​បាន​រង្វាន់ La Liga ​។

​ជំនួប​រវាង​ក្រុម​ធំ​ទាំង​ពីរ​នៅ​ទីក្រុង​ម៉ាឌ្រីត​នេះ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​ពួកគេ​កំពុង​ប្រជែង​ពិន្ទុ​គ្នា។ ​ស្រប​ពេល​ក្រុម AT Madrid ​ដែល​ឈរ​នៅ​កំពូល​តារាង​នោះ ​ប៉ុន្មាន​ប្រកួត​មក​នេះ​ពួកគេ​បាន​បាត់​ពិន្ទុ​ច្រើន ធ្វើ​ឱ្យ​គម្លាត​មិន​សូវ​ជា​ឆ្ងាយ​ពី​គ្នា​ដូច​លើក​មុន​នោះ​ទេ។

​ដោយ​ឡែក​សម្រាប់​លោក Zidane ​វិញ​ដែល​កំពុង​មាន​សម្ពាធ​ស្រាប់​នោះ ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “អ្វី​ក៏​ដោយ​កើត​ឡើង​នៅ​យប់​នេះ ​ក្រុម Real Madrid ​ក៏​នៅ​តែ​រស់​ដដែល ​យើង​នៅ​តែ​អាច​ប្រជែង​ពាន​រង្វាន់​បន្ដ​ទៀត។ អ្វី​ដែល​សំខាន់​សម្រាប់​ការ​ប្រកួត គឺ​ត្រូវ​លេង​បាន​ល្អ​បំផុត”។

​រំលឹក​ថា​នៅ​ក្នុង​ការ​ប្រកួត​នេះ ក្រុម Real Madrid ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន។ Hazard ដែល​គេ​រំពឹង​ថា​នឹង​បាន​លេង​នៅ​ប្រកួត​នេះ ​បាន​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់ មិន​អាច​ចូល​លេង​បាន​ទេ។ តែ​អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ Benzema ​មាន​ឈ្មោះ​លេង​វិញ​ហើយ ក្រោយ​ពី​ខកខាន​ជា​ច្រើន​ប្រកួត​កន្លង​មក៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT