Barcelona ​កើន​កាន់​តែ​កៀក AT Madrid ​មែនទែន​ហើយ ​ក្រោយ​ឈ្នះ​យប់មិញ​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Osasuna ​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​នេះ ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​ឈរ​លេខ​២​ក្នុង​តារាង La Liga ​។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម FC Barcelona ​ធ្វើ​បាន​ល្អ​មែនទែន ​ហើយ​ក៏​បាន​ដាក់​យុវជន​ឱ្យ​មាន​ឱកាស​បាន​លេង​នៅ​តង់​ទី​២​ផង​ដែរ។ ​២​គ្រាប់​ក្នុង​ការ​ប្រកួត​យក​៣​ពិន្ទុ​មក​ឱ្យ​ក្រុម​នេះ​ធ្វើ​បាន​ដោយ Alba ​១​គ្រាប់ ​និង​កីឡាករ​វ័យ​១៨​ឆ្នាំ Kourouma ​១​គ្រាប់។ ​

​ដោយ​ឡែក​បើ​ងាក​ទៅ​មើល​តារាង​ចំណាត់​ថ្នាក់​វិញ FC Barcelona ​បាន​ឡើង​ទៅ​លេខ​២​ក្នុង​តារាង​ទៅ​ហើយ ​ដោយ​មាន​៥៦​ពិន្ទុ ​ស្រប​ពេល​ក្រុម AT Madrid ​នៅ​លេខ​១​នោះ​មាន​៥៨​ពិន្ទុ ប៉ុន្តែ​ក្រុម​នេះ​នៅ​សល់​ការ​ប្រកួត​២​ប្រកួត​ក្នុង​ដៃ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT