បឹង​កេត​បង្ហាញកីឡាករបរទេសទី៥​របស់​ខ្លួនជាមួយនិងឈុតទីបីពណ៌ខ្មៅដ៏គួឲ្យទាក់ទាញ

ក្លិបបឹង​កេត​បាន​ប្រកាស​ចុះកុងត្រាយក​ខ្សែប្រយុទ្ធMarko Rajkovic ជាកីឡាករបរទេសទី៥របស់​ខ្លួននៅ​ថ្ងៃនេះ ជាមួយនឹង​ការ​បង្ហាញឈុត​ទី៣ពណ៌ខ្មៅ Black Editon ។

អតីតខ្សែប្រយុទ្ធក្លិប Happy Valley AA នៃលីគកំពូលហុងកុង គឺកីឡាករ Marko Rajkovic ត្រូវបានព័ត៌មានចចាមរ៉ាមក្នុងស្រុក បានចុះផ្សាយថា រូបគេបានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាជាមួយក្លិបបឹងកេតរួចរាល់ហើយ ខណៈដែររង់ចាំការប្រកាសជាផ្លូវការពីក្លិបតែប៉ុណ្ណោះ។ តែ​យ៉ាងណា! ពេល​នេះ​គឺ​ផ្លូវ​ការ​ហើយ។

ខ្សែប្រយុទ្ធ Marko Rajkovic មានវ័យ២៨ឆ្នាំ សញ្ជាតិស៊ែប កម្ពស់ ១,៩៤ម៉ែត្រ មានបទពិសោធន៍ច្រើន ធ្លាប់បង្ហាញខ្លួនក្នុងក្លិបតំបន់អឺរ៉ុប តែមិនមែនក្លិប​ល្បី​នោះ​ទេ។

សម្រាប់អាវទីបី ( Black Edition ) មានចាប់ផ្តើមលក់ចាប់ពីពេលនេះតទៅនៅ​ហាងលក់សម្លៀកបំពាក់របស់​ក្លិបហើយ ឯកសណ្ឋានរដូវកាលថ្មីរបស់ក្លិបបាល់ទាត់បឹងកេតដទៃ​ទៀតទាំងក្នុង​ដី​និង​ក្រៅ​ដី ក៏នឹងមានដាក់លក់ចាប់ពីឥលូវនេះតទៅហើយ  ខណៈអាវ ( Black Edition ) មួយនេះតម្លៃ 25$ក្នុងមួយអាវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT