Koeman ​សង្ឃឹម​ថា AT Madrid ​នឹង​បាត់​ពិន្ទុ​ខ្លះ​ក្នុង​ការ​ប្រកួត​ជាមួយ Real Madrid ​

​ក្រុម​កំពូល​តារាង Atletico Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Real Madrid ​នា​យប់​ថ្ងៃ​ស្អែក​នេះ​ហើយ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​របស់​អេស្ប៉ាញ។

​សម្រាប់​ជំនួប​នេះ​ដែរ ​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​លោក​ចង់​ឃើញ​ក្រុម​កំពូល​តារាង AT Madrid ​បាត់​ពិន្ទុ​ខ្លះ។ ការ​បាត់​ពិន្ទុ​របស់​ពួកគេ​នឹង​ធ្វើ​ឱ្យ​ល្អ​សម្រាប់​ក្រុម Barcelona ​ដើម្បី​បន្ដ​ការ​ប្រជែង​ពាន​រង្វាន់​បន្ថែម​ទៀត ខណៈ​ដែល​គម្លាត​ពិន្ទុ​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នោះ​ទេ។

​លោក Koeman ​និយាយ​ថា​៖ “ដំបូង​ឡើយ យើង​ត្រូវ​ឈ្នះ​ការ​ប្រកួត​របស់​យើង​សិន។ ​វា​តែងតែ​ជា​រឿង​ល្អ​ហើយ បើ​សិន​ក្រុម​កំពូល​តារាង​បាត់​ពិន្ទុ​ខ្លះ ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដំបូង​គេ​នោះ​គឺ​ការ​ប្រកួត​របស់​យើង​សិន បើ​យើង​បរាជ័យ​នោះ​មិន​មាន​អ្វី​ត្រូវ​គិត​ទេ”៕

ប្រាំភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT