Klopp ​នៅ​តែ​អះអាង បើ Salah ​អារម្មណ៍​មិន​ល្អ ​មិន​អាច​ចូល​លេង​បាន​ទេ​

​លោក Jurgen Klopp ​បាន​ប្ដូរ​ខ្សែ​ប្រយុទ្ធ Mohamed Salah ​ចេញ​នៅ​តង់​ទី​២ ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ក្រុម Chelsea ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​ម្សិលមិញ​នេះ​។

​ការ​ប្ដូរ​ចេញ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​សាមី​ខ្លួន​មិន​ពេញ​ចិត្ត​នោះ​ទេ ​ហើយ​ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​ខាង​លើ​ក៏​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​ដែរ។ ​ពួកគេ ​បាន​និយាយ​ថា​លោក Klopp ​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ ព្រោះ Salah ​នៅ​អាច​លេង​បាន ​មិន​មាន​បញ្ហា​របួស ឬ​បង្ហាញ​ការ​នឿយហត់​អ្វី​នោះ​ទេ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Chelsea ​។

​យ៉ាងណាមិញ​លោក Klopp ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម​នៅ​តែ​បញ្ជាក់​ច្បាស់​ថា​ប្រសិន​បើ​លោក​មើល​ឃើញ​ថា Salah ​លេង​មិន​បាន​ល្អ ​ឬ​បង្ហាញ​អារម្មណ៍​មិន​មូល​ទេ ​គឺ​រូបគេ​មិន​អាច​ចូល​លេង​បាន​ឡើយ។ ​លោក​ប្រើប្រាស់​តែ​កីឡាករ​ដែល​តាំង​ចិត្ត​និង​បង្ហាញ​ថា​អាច​លេង​បាន​១០០%​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT