Hazard ​រង​របួស​ទៀត​ទៅ​ហើយ ​មិន​ទាន់​បាន​លេង​ផង​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​រង​របួស​ជា​ថ្មី​ទៀត​ទៅ​ហើយ ​អំឡុង​ពេល​ហ្វឹកហាត់​កន្លង​ទៅ​នេះ ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​បន្ដ​អវត្តមាន​លើ​ទីលាន​ទៀត​មិន​ខាន។

​តាំង​ពី​ផ្លាស់​ពី​ក្រុម Chelsea ​មក​នៅ​ឆ្នាំ​២០១៩ ​Hazard ​មិន​ទាន់​បាន​បង្ហាញ​ទម្រង់​លេង​អ្វី​ឱ្យ​ល្អ​នោះ​ទេ។ ​ជាក់​ស្ដែង ​របួស​ជាប់​ជា​និច្ច​តែ​ម្ដង ​ហើយ​ចុង​ក្រោយ​នេះ​អំឡុង​ពេល​ហាត់​តិច​ៗ​ជាមួយ​បាល់​ដើម្បី​សង្ឃឹម​ថា​អាច​ត្រលប់​ចូល​ទីលាន​បាន​វិញ​នោះ ក៏​ស្រាប់​តែ​កើត​មាន​របួស​មួយ​ទៀត​ទៅ​ហើយ។ របួស​នេះ នឹង​ធ្វើ​ឱ្យ​រូបគេ​ខកខាន​ប្រកួត​ទល់ AT Madrid ​នៅ​ថ្ងៃ​ស្អែក​មិន​ខាន។

​រំលឹក​ថា​លោក Zidane ​នៅ​រដូវ​កាល​នេះ​ឈឺ​ក្បាល​នឹង​កីឡាករ​របួស​ច្រើន​មែនទែន ​ដោយ​មិន​អាច​មាន​ក្រុម​មួយ​ដែល​ពេញ​លេញ​បាន​នោះ​ទេ។ ​កន្លង​ទៅ​នេះ ​ក្នុង​លីគ La Liga ​ក្រុម Real Madrid ​បាន​ប្រើប្រាស់​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​មក​ហើយ​ដើម្បី​ចូល​ជួយ​ក្រុម​ធំ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT