Kroos ​ចង់​ចូល​និវត្តន៍​នៅ​ក្រុម Real Madrid ​

ខ្សែ​បម្រើ Toni Kroos ​បាន​បញ្ជាក់​ថា​គោលដៅ​របស់​គេ​នៅ​ថ្ងៃ​អនាគត គឺ​ចង់​ចូល​និវត្ដន៍​នៅ​ក្រុម Real Madrid ​នេះ​តែ​ម្ដង ​មិន​ចង់​ចាកចេញ​ទៅ​ណា​ទៀត​ទេ។

​កីឡាករ​អាល្លឺម៉ង់​ដែល​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​តាំង​ពី​ឆ្នាំ​២០១៤​មក​នេះ បាន​និយាយ​ថា​៖ “ខ្ញុំ​ចូល​រួម​ជាមួយ​ក្រុម បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់ World Cup 2014 ​។ ​ហើយ​ប្រកួត​ដំបូង​គឺ​ប៉ះ Sevilla ​នៅ UEFA Super Cup ​ហើយ​វា​ជា​ពាន​ដំបូង​របស់​ខ្ញុំ​ឈ្នះ​ជាមួយ Real ​តែ​ម្ដង។ ខ្ញុំ​តែងតែ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​គ្រប់​ប្រកួត ​ហើយ​ប្រសិន​បើ​ខ្ញុំ​ខូច​បាល់ ខ្ញុំ​ពិត​ជា​អន់​ចិត្ត​ខ្លាំង​ណាស់។ ​ការ​បាន​លេង​ជាមួយ​ក្លឹប​នេះ ពិត​ជា​អស្ចារ្យ ​ហើយ​ខ្ញុំ​មិន​ចង់​ទៅ​ណា​ទៀត​ទេ”។

​កីឡាករ​វ័យ​៣១​ឆ្នាំ​ខាង​លើ​បាន​ជួយ​ក្រុម​អធិរាជ​ស ​ឈ្នះ​ពាន​រង្វាន់​១៣​មក​ហើយ។ ​ដោយ​ពាន​ដែល​រូបគេ​ពេញ​ចិត្ត​ជាង​គេ​ក្នុង​ការ​លើក​នោះ​គឺ​ពាន​រង្វាន់ UEFA Champions League ​នៅ​ឆ្នាំ​២០១៨​។ ការ​ពេញ​ចិត្ត​នេះ​គឺ​ដោយសារ​តែ​លើក​ពាន​លើក​នោះ គឺ​រូបគេ​បាន​ចូល​រួម​កម្មវិធី​ដោយ​មាន​គ្រួសារ​មក​ទាំង​អស់​គ្នា​តែ​ម្ដង៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT