Pep និយាយ​បែប​ណា​ខ្លះ មុន​ប៉ះ​សត្រូវ​ធំ Man Utd នៅ​ចុង​សប្តាហ៍​នេះ?

ជំនួប Manchester Derby នឹង​កើត​ឡើង​នៅ​ស្អែក​ថ្ងៃ​អាទិត្យ​នេះ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ដែល​នេះ​ជា​ជំនួប​ដ៏​ជក់ចិត្ត ព្រោះ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​លេខ ១ Manchester City និង​ក្រុម​លេខ ២ Manchester United។

សព្វថ្ងៃ City នាំ​មុខ United ១៤ ពិន្ទុ​ដាច់​នៅ​តារាង Premier League ហើយ​កំពុង​បន្ត​កំណត់ត្រា​ឈ្នះ​ជាប់​គ្នា ២១ ប្រកួត​រាប់​គ្រប់​ក្របខ័ណ្ឌ​ទាំង​អស់ ដែល​ពួក​គេ​ត្រូវ​ការ ៣ ​ប្រកួត​ទៀត​ដើម្បី​ក្លាយ​ជា​ក្រុម​ទី ១ នៅ​អឺរ៉ុប​ឈ្នះ​ជាប់​គ្នា​ច្រើន​បំផុត​នាំ​មុខ Real Madrid & Bayern Munich។

យ៉ាងណា​បង្វែរ​មក​ការ​ប្រកួត​ខាង​មុខ​នេះ​វិញ លោក Pep Guardiola បាន​បង្ហាញ​ការ​យល់​ឃើញ​ដូច្នេះ​ថា៖ “ខ្ញុំ​ដឹង​ថា United ពិបាក​នឹង​ត​ទល់​ប៉ុណ្ណា ដោយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពួក​គេ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ជា​ពិសេស​ការ​លេង​នៅ Etihad ក៏​រមែង​ទទួល​បាន​លទ្ធផល​ល្អ”។

លោក​បន្ថែម​ថា៖ “យើង​មាន​ឱកាស​ដើម្បី​បន្ថែម​គម្លាត​ពិន្ទុ​ឲ្យ​កាន់​តែ​ឆ្ងាយ ហើយ​យើង​ក៏​បាន​និយាយ​គ្នា​រួចរាល់​ពេល​ហ្វឹកហាត់​ហើយ​ដែរ ថា​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ផ្តួល​ពួក​គេ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT