វិភាគ​គូ Bayern&Dortmund ​អាច​កើត​ឡើង​គ្រាប់​បាល់ ៥ គ្រាប់ ហើយ​មាន​ក្រុម​មួយ​ឈ្នះ

នៅ​វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​អាទិត្យ ទី ០៧ ​មិនា ឆ្នាំ ២០២១ លើ​ទំព័រ CTS Sports មាន​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​គូ​ពិសេស Bayern Munich និង Borussia Dortmund ដែល​ជា​ជំនួប​ជុំ​ទី ២៤ នៅ​ក្របខ័ណ្ឌ Bundesliga។

បច្ចុប្បន្ន Bayern មាន ៥២ ពិន្ទុ​ឈរ​កំពូល​តារាង ខណៈ Dortmund មាន ៣៩ ពិន្ទុ​ឈរ​លេខ ៥ យ៉ាង​ណា​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​រាត្រី​នេះ​ក៏​ត្រូវ​ការ​ជ័យជម្នះ​ជា​ចាំ​បាច់ ដើម្បី​ធានា​បាន​ថា​អាច​បន្ត​ឈរ​កំពូល​តារាង មិន​ដូច្នោះ​ទេ អាច​នឹង​ធ្លាក់​មក​លេខ ២ ប្រសិន​ណា RB Leipzig ទទួល​ជ័យជម្នះ​នៅ​ជុំ​នោះ​ដែរ។

មុន​ដល់​ការ​ប្រកួត យើង​សូម​ធ្វើ​ការ​បង្ហាញ​សមាសភាព​កីឡាករ​និង​ស្ថិតិ​ខ្លះៗ មុន​ឈាន​ដល់​ការ​វិភាគ​គ្រាប់​បាល់​ទស្សន៍ទាយ​ដែល​អាច​នឹង​កើត​ឡើង។ ៥ ប្រកួត​ចុង​ក្រោយ​របស់ Bayern និង Dortmund គឺ​ឈ្នះ ៣ ស្មើ ១ ចាញ់ ១ ដូច​គ្នា។

សម្រាប់ Bayern ធ្លាប់​បរាជ័យ​ទល់​ Dortmund ដល់​ទៅ ៣២ លើក ជា​ការ​បរាជ័យ​ទល់​ក្រុម​ទោល​ច្រើន​បំផុត ដូច​គ្នា​ទៅ​នឹង Dortmund ដែល​ចាញ់ Bayern ដល់​ទៅ ៦២ លើក ច្រើន​ជាង​គេ​បំផុត​ដែរ។ ប៉ុន្តែ​នៅ ៤ ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​នៅ Bundesliga គឺ Bayern ​បាន​ទទួល​បរាជ័យ​ទាំង​ ៤ ហើយ​យប់​នេះ Bayern អាច​តាម​ស្មើ​ការ​ឈ្នះ ៥ លើក​ជាប់​គ្នា (ធ្លាប់​កើត​មាន​នៅ​ចន្លោះ​ឆ្នាំ ១៩៦៨-៧០)។

កីឡាករ​ជា​ច្រើន​របស់ Bayern បាន​វិល​ត្រលប់​មក​ពី​ការ​សម្រាក​ព្យាបាល​របួស ហើយ​សមាសភាព​នៃ​ក្រុម​ទាំង​ ២ អាច​នឹង​មាន​ដូច​ខាង​ក្រោម៖

Bayern Munich: Neuer; Sule, Boateng, Alaba, Davies; Kimmich, Goretzka; Sane, Muller, Gnabry; Lewandowski

Borussia Dortmund: Hitz; Morey, Can, Hummels, Schulz; Delaney, Dahoud; Hazard, Brandt, Reus; Haaland

ចំពោះ​លទ្ធផល​ទស្សន៍ទាយ យើង​រំពឹង​ថា​នឹង​កើត​មាន ៥ គ្រាប់ ហើយ Bayern Munich អាច​យក​ឈ្នះ Borussia Dortmund ៣-២៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT