Simeone ថា Messi ល្អ​ជាង តែ​បើ​ឲ្យ​ទិញ​យក​រវាង Ronaldo ឬ Messi គឺ​មាន​លក្ខខណ្ឌ​ខុស​គ្នា

អ្នកចាត់ការ​លោក Diego Simone ធ្លាប់​បាន​និយាយ​ថា តារា​ឆ្នើម Lionel Messi គឺ​អាច​ធ្វើ​បាន​ល្អ​ជាង Cristiano Ronaldo បើ​តាម​ការ​គិត​របស់​លោក​ផ្ទាល់ តែ​បើ​និយាយ​ដល់​ការ​ចុះ​ហត្ថលេខា​ទិញ​យក គឺ​វា​ស៊ីសង​លើ​ស្ថានភាព​នៃ​ក្រុម។

រំឭក​សារ​ចាស់​របស់​អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​បាន​និយាយ​ថា៖ “ប្រសិន​ត្រូវ​ជ្រើសរើស​រវាង Messi និង Ronaldo នោះ​គឺ​ខ្ញុំ​ពេញចិត្ត​នឹង​ជ្រើស​យក Messi តែ​បើ​ឲ្យ​ឱកាស​ចុះ​ហត្ថលេខា​យក​មួយ​រវាង​អ្នក​ទាំង​ពីរ នោះ​គឺ​នៅ​លក្ខខណ្ឌ​ក្លឹប​ធម្មតា ជាមួយ​កីឡាករ​ក្នុង​ក្រុម​របស់​យើង​ធម្មតាៗ គឺ Ronaldo សក្តិសម​បំផុត”។

លោក​បន្ថែម៖ “តែ​បើ​ជាមួយ Messi លុះត្រា​តែ​ក្នុង​ក្លឹប​នោះ​មាន​កីឡាករ​ល្អៗ​ស្រាប់ បែប​ហ្នឹង​គឺ​ចុះ​ហត្ថលេខា​យក Messi ជា​រឿង​ល្អ​ជាង”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT