ញាក់សាច់ !!! U-16 ថៃ ប្រកួតមិត្តភាពឈ្នះ U-16 At Madrid 7-0

នៅក្នុងដំណើរនៃការទៅបោះជំរុំហ្វឹកហាត់ក្នុងប្រទេសអេស្ប៉ាញរយៈពេល ២សប្តាហ៍ មុនចូលរួមពានរង្វាន់ AFC U-16 Championship 2018 ក្រុមយុវជនជម្រើសជាតិថៃ U-16 បានប្រកួតមិត្តភាពឈ្នះក្រុមយុវជន Atletico Madrid U16 ដោយលទ្ធផល ៧ ទល់នឹង ០ ក្នុងប្រកួតទីមួយនៃជំនួបមិត្តភាព។

ក្នុងបេសកកម្មហ្វឹកហាត់នៅប្រទេសអេស្ប៉ាញនោះ U-16 ថៃ នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម U-16 នៃក្លិបធំៗមួយចំនួនទៀតដូចជា Rayo Vallecano U16, Levante U16 និង Valencia U16 ដែលការប្រកួតចាប់ផ្តើមនៅថ្ងៃទី ២២ ដល់ទី ៣០ ខែ​ សីហា ។

គួររំលឹកថា យុវជន U-16 ថៃ ស្ថិតនៅក្នុងពូល A រួមជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ជប៉ុន និង តាជីគីស្ថាន ក្នុងពានរង្វាន់ AFC U-16 Championship 2018 ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី ២០ ខែ កញ្ញា តទៅ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT