អ្នកចាំទី​ក្លឹប Spezia តេស្ត​ឃើញ​មាន​ផ្ទុក COVID-19 ក្រោយ​ចប់​ប្រកួត​ទល់ Juve បាន​ប៉ុន្មាន​ថ្ងៃ

ក្លឹប​អ៊ីតាលី Spezia បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា អ្នកចាំទី Ivan Provedel ​គឺ​ជា​កីឡាករ​មួយ​ក្នុង​ចំណោម​បុគ្គល ២ រូប​ដែល​បាន​តេស្ត​ឃើញ​វិជ្ជមាន មាន​ផ្ទុក​ជំងឺ COVID-19 ក្រោយ​ពី​ការ​ប្រកួត​នៅ Serie A ទល់ Juventus ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

បុគ្គល ១ រូប​ផ្សេង​ទៀត​ដែល​តេស្ត​ឃើញ​វិជ្ជមាន គឺ​ជា​សមាជិក​បុគ្គលិក​នៅ​ឈុត​ធំ ហើយ​សព្វថ្ងៃ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។

បញ្ជាក់​ថា​សម្រាប់ Juventus ឯ​ណោះ​វិញ ក៏​រក​ឃើញ​ថា​កីឡាករ Rodrigo Bentancur មាន​តេស្ត​ឃើញ​ផ្ទុក​ជំងឺ COVID-19 នេះ​ផង​ដែរ នាំ​ឲ្យ​គេ​ត្រូវ​អវត្តមាន​នៅ​ជំនួប​សំខាន់​ទល់ Lazio ដែល​ត្រូវ​លេង​នៅ​យប់​នេះ។

សព្វថ្ងៃ Juventus កំពុង​ឈរ​លេខ ៣ នៅ​តារាង Serie A ដោយ​មាន ៤៩ ពិន្ទុ​ស្មើ​នឹង​ពិន្ទុ​របស់ Atalanta ខណៈ Lazio ជា​គូ​ប្រជែង​ត្រូវ​ជួប​យប់​នេះ​ជា​ក្រុម​ឈរ​លេខ ៧ មាន ៤៣ ពិន្ទុ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT