ចុង​សប្តាហ៍​នេះ​រំលង​មិន​បាន គូ​ធំ ៤ ប៉ះ​គ្នា​ត្រៀម​កក្រើក​លីគ​កំពូល​អឺរ៉ុប

នៅ​យប់​ថ្ងៃ​ចុង​សប្តាហ៍​នេះ នៅ​លីគ​កំពូល​អឺរ៉ុប​ដែល​មាន​ក្របខ័ណ្ឌ Premier League, La Liga, Bundesliga, Serie A និង Ligue 1 នឹង​មាន​ការ​ប្រកួត​សំខាន់ៗ​ជា​ច្រើន ហើយ​ក៏​មាន​មិន​ក្រោម ១០ គូ​នោះ​ដែរ ដែល​នឹង​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

យ៉ាងណា​យើង​ធ្វើ​ការ​សម្រង់​បង្ហាញ​កាលបរិច្ឆេទ​គូ​សំខាន់ ៤ ដែល​ប្រិយមិត្ត​មិន​គួរ​រំលង​ទស្សនា​នៅ​យប់​នេះ​ត​ទៅ ដល់​យប់​ស្អែក៖

  • Bayern Munich Vs Dortmund វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ ​ថ្ងៃ​ទី ០៧ ​មិនា
  • Juventus Vs Lazio វេលា​ម៉ោង ២:៤៥ នាទី​រំលង​អាធ្រាត្រ ​ថ្ងៃ​ទី ០៧ ​មិនា
  • Atletico Madridd Vs Real Madrid វេលា​ម៉ោង ១០:១៥ នាទី​យប់ ​ថ្ងៃ​ទី ០៧ ​មិនា
  • Man City Vs Man Utd វេលា​ម៉ោង ១១:៣០ នាទី​យប់ ​ថ្ងៃ​ទី ០៧ ​មិនា

បញ្ជាក់​ថា ទំព័រ CTS Sports ក៏​មាន​ចុះ​ផ្សាយ​នៅ​អត្ថបទ​ទស្សន៍ទាយ​វិភាគ&ទស្សន៍ទាយ​គ្រាប់​បាល់​ផង​ដែរ ដែល​ប្រិយមិត្ត​អាច​បន្ត​តាមដាន​នៅ​អត្ថបទ​បន្ទាប់​ទៀត​បាន៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT