ជើង​ខ្លាំង​​រឹត​តែ​​​ធ្វើ​ឲ្យ​​​​រំភើប​នៅ​សង្វៀន​ ONE: FISTS OF FURY II

នៅ​ថ្ងៃ​សុក្រ​ទី​ ៥ ខែ​ មីនា​ នេះ ​អ្នក​លេង​គុន​ចម្រុះ​ចំនួន​ ១០ ​នាក់​ត្រូវ​នឹង​​៥​គូ​ ​ហើយ​​​​មួយ​គូ​​នៃ​ការ​ប្រកួត​មួយ​ថៃ​​​​​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​រំភើប​រីករាយ​នៅ​ព្រឹត្តិការណ៍​ ONE: FISTS OF FURY II។ ​

​នេះ​ជា​ឱកាស​​ដែល​កីឡាករ​មួយ​ចំនួន​​ត្រូវ​បន្ត​កំណត់​ត្រា​ល្អ​របស់​ខ្លួន​ ​ហើយ​មួយ​ចំនួន​ទៀត​ ​ខំ​ប្រឹង​ស្វែង​រក​​លទ្ធផល​ល្អ​ដើម្បី​ឆ្ពោះ​ទៅ​​​គ្រង​ខ្សែ​ក្រវាត់​ ONE World Title ​នា​ពេល​ខាង​មុខ។ ​ចំណែក​អ្នក​ផ្សេង​ទៀត​​ចង់​កើន​ចំណាត់​ថ្នាក់​ផ្លូវ​ការ​​របស់​ ONE’s Athlete Rankings ​​ស្រប​​ពេល​កីឡាករ​ខ្លះ​ចង់​ស្ដារ​​កិត្តិយស​ឡើង​វិញ​​ដើម្បី​សម្រេច​គោល​ដៅ។ ​

​សូម​ទស្សនា​ការ​​ផ្គូផ្គង​ដែល​ធ្វើ​ឲ្យ​​កក្រើក​នៅ​កីឡដ្ឋាន​ Singapore Indoor Stadium​ ប្រទេស​សិង្ហបុរី​នា​ថ្ងៃ​ស្អែក​នេះ។

Amir Aliakbari & Kang Ji Won

Amir Aliakbari takes on Kang Ji Won in an MMA fight at ONE: FISTS OF FURY II

ក្រោយ​ការ​ចុះ​កុង​ត្រា​ ម្ចាស់​​ជើង​ឯក​ Greco-Roman Wrestling World Champion កីឡាករ Amir Aliakbari ​នឹង​ឡើង​សង្វៀន​ជា​ផ្លូវ​ការ។ ​
​ជើង​ខ្លាំង​រហស្សនាម​ “Iron Sheik” ​​នឹង​បង្ហាញ​​ខ្លួន​លើក​ដំបូង​​ពេល​​ឡើង​ប៉ះ​តារា​កូរ៉េ​មិន​ដែល​ចាញ់​  “Mighty Warrior” Kang Ji Won ​ក្នុង​នាម​ជា​គូ​ឯក​ទម្ងន់​ធ្ងន់។ ​​​ពេល​ចុះ​កិច្ច​សន្យា​ប្រកួត​ឲ្យ​សង្វៀន​លំដាប់​អន្តរជាតិ​ Aliakbari ​បាន​​​​កោះ​ហៅ​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Heavyweight World Champion ​កីឡាករ​ Brandon “The Truth” Vera ​ដើម្បី​ជួប​គ្នា​នៅ​ថ្ងៃ​ណា​មួយ​ ​និង​ចង់​គ្រង​ខ្សែ​ក្រវាត់​វិញ​ម្ដង។

Vera ​មិន​​ឆ្លើយ​ថា​ «ទេ» ​ឡើង​​ចំពោះ​សំណើ​​នេះ​ ប៉ុន្តែ ​​​កីឡាករ​អ៊ីរ៉ង់​ត្រូវ​ទទួល​លទ្ធផល​នៅ​សិង្ហបុរី​យប់​ស្អែក​សិន។ ​ Aliakbari ​​មាន​​​កំណត់​ត្រា​ឈ្នះ​ ១០ ​ដង​ និង​ចាញ់​ ១ ​ដង​​នៅ​លើ​សង្វៀន​ ជា​មួយ​នឹង​ការ​បញ្ចប់​គូ​ប្រកួត​រហូត​ដល់​ ៧០%។ ​​​មាន​តែ​ជ័យជម្នះ​ទេ​ ដែល​អាច​​​ឲ្យ​រូប​គេ​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ខាង​មុខ​ និង​អាច​សងសឹក​ជំនួស​មិត្ត​រួម​ក្លិប​​ AAA Team ​កីឡាករ​ Mehdi Barghi ​ផង​​ដែល​ចាញ់​ Kang ​កាល​ខែ​មុន​នៅ​សង្វៀន​ ONE: UNBREAKABLE III។ ​

យ៉ាង​​ណា​ក្ដី ​“Mighty Warrior” ​ក៏​​ចង់​​​ឈ្នះ​ដែរ​​នៅ​ Singapore Indoor Stadium។ ​​តារា​កូរ៉េ​ចង់​​រក្សា​កំណត់​ត្រា​​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​ និង​ផ្ដួល​ Aliakbari ​ដើម្បី​ឈ្នះ​ ២-០ ជាប់​​គ្នា​នៅ​សង្វៀន ONE ​ហើយ​កាន់​តែ​ខិត​​ទៅ​ប្រកួត​យក​ខ្សែ​ក្រវាត់​ពិភព​លោក។

Alexandre Machado & Anatoly Malykhin

គូ​ឯក​​រង​តម្រូវ​លើ​តារា​ទម្ងន់​ធ្ងន់​​ heavyweight ​ដូច​គ្នា​ ​ពោល​ ​អតីត​គូ​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ Alexandre “Bebezao” Machado ​ត្រូវ​ប៉ះ​កីឡាករ​រុស្សី​មិន​ដែល​ចាញ់​​ Anatoly “Spartak” Malykhin។
Machado ​ធ្លាប់​ឡើង​ប្រជែង​ខ្សែ​ក្រវាត់​ ONE Light Heavyweight World Title ​ដែល​នៅ​ទំនេរ​ ប៉ុន្តែ មិន​​ងាយ​ស្រួល​ដើម្បី​កាន់​ខ្សែ​ក្រវាត់​ឡើយ។ ​​អ្នក​ជំនាញ​ជឺជិត​ស៊ូ​បាន​ផ្ដួល​​​ជើង​ខ្លាំង​ដូច​ជា​ Alain “The Panther” Ngalani ​និង​ Hideki “Shrek” Sekine ​ជា​ដើម​ ហើយ​ការ​ឈ្នះ​លើ​តារា​រុស្សី​ គឺ​ជា​​​​កាដូ​ធំ​ក្នុង​អាជីព​របស់​ខ្លួន។​ ​ Malykhin ​មិន​ទាន់​ចាញ់​សោះ​ ពោល​ឈ្នះ ​៨-០​ ក្នុង​ពិភព​គុន​ចម្រុះ ​ប៉ុន្តែ ​បុរស​មក​ពី​ក្រុង​ Kemerovo ​ចង់​​បាន​កំណត់​ត្រា​ឈ្នះ​ ១០០%។ ​

“Spartak” ​ក៏​សម្លឹង​​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​ដែរ។ ​

Ryogo Takahashi & Tang Kai

តារា​ទម្ងន់​ featherweight ​គឺ​ជា​ការ​ជួប​គ្នា​​រវាង​​​តារា​ជើង​ចាស់​ជប៉ុន Ryogo “Kaitai” Takahashi ​​​​ប៉ះ​តារា​​ទើប​រះ​ចិន​ Tang Kai ​ដែល​សុទ្ធ​តែ​ដាក់​ភ្នែក​សម្លឹង​ទៅ​ចំណាត់​ថ្នាក់​ល្អ​នៅ​ ONE’s Athlete Rankings។ ​
​Takahashi ​ឈ្នះ​​៩​លើក​ក្នុង​ចំណោម​ការ​ប្រកួត​ ១០ ​លើក​ចុង​ក្រោយ​ (​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​ ១០​ដង​ក្នុង​អាជីព​)។​ ​ចំណែក​ Tang ​ឈ្នះ​ ៦​ ​លើក​ជាប់​គ្នា​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ ក្នុង​នោះ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ ៩​​ដង ​ក្នុង​​​លទ្ធផល​​ជ័យជម្នះ​សរុប ​១១ ​លើក។ ​ក្នុង​អាជីព​ Tang ​មិន​ដែល​ចាញ់​ដោយ​សន្លប់​ឡើយ។ ​ជ័យជម្នះ​របស់ Tang អាច​កើន​​ចំណាត់​ថ្នាក់​នៅ​ ONE’s featherweight។ ​

​ចិន​និង​ជប៉ុន ជា​គូ​ប្រជែង​ក្នុង​កីឡា​ដ៏​យូរលង់​ណាស់​មក​ហើយ។ ​ដូច្នេះ​ Takahashi ​និង​ Tang ​សម្លឹង​ទៅ​រក​ជ័យជម្នះ​ត្រលប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន។

Yoshiki Nakahara & Ruslan Emilbek Uulu

Yoshiki Nakahara fights Ruslan Emilbek Uulu in a featherweight MMA matchup at ONE: FISTS OF FURY II on 5 March

គូ​ប្រកួត​ទម្ងន់ featherweight ​នឹង​ធ្វើ​ឲ្យ​កក្រើក​នៅ​សង្វៀន​ ONE: FISTS OF FURY II ផង​ដែរ។ ​
Yoshiki Nakahara ​ដែល​ជា​មិត្ត​រួម​ក្រុម​របស់​ Takahashi​ ​នឹង​ជួប​កីឡាករ​កៀស៊ីហ្ស៊ីស្ថាន​​ចំណូល​ថ្មី​​​មិន​ដែល​ចាញ់​ Ruslan “Snow Leopard” Emilbek Uulu ​។

​កីឡាករ​ជប៉ុន​​ឈ្នះ​ ៨ ​លើក​ជាប់​គ្នា​​ ជា​ពិសេស​បាន​ឆក់​​ដែល​ឆក់​យក​ចំណាត់​ថ្នាក់​លេខ​៣​​ទម្ងន់ featherweight ​ពី​ Garry “The Lion Killer” Tonon ​កាល​ខែ​ឧសភា ​ឆ្នាំ​២០១៩។ ​

​ដោយ​សំណាង​ល្អ​ Nakahara ​បាន​រង​របួស​ជើង​ដែល​​នាំ​ឲ្យ​រូប​គេ​សម្រាក​មួយ​រយៈ។ ​នេះ​ជា​ការ​ត្រលប់​មក​វិញ​របស់​ Nakahara ​ក្រោយ​ជា​ពី​របួស​។ ​តើ​កីឡាករ​ជប៉ុន​ធ្វើ​បាន​ល្អ​កម្រិត​ណា​ពេល​ត្រលប់​មក​វិញ​នៅ​ទម្ងន់​ featherweight? ​

​រីឯ​ Uulu ​​ក៏​ត្រូវ​សាង​កំណត់​ត្រា​ដែរ។ ​ការ​ទទួល​ជ័យជម្នះ​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​ ​គឺ​ជា​ការ​ដាស់​តឿន​​ដល់​​អ្នក​លេង​ទម្ងន់ featherweight​ ទាំង​ឡាយ។

Han Zi Hao & Adam Noi

នេះ​ជា​ការប្រកួត​ក្នុង​កម្មវិធី​មួយ​ថៃ​​ ONE Super Series ​រវាង​អតីត​គូ​ប្រជែង​ខ្សែ​ក្រវាត់​ ONE World Title ​កីឡាករ​ Han Zi Hao ​ដែល​ត្រូវ​ជួប​​តារា​ទើប​រះ​ Adam Noi។ ​

Han ​ចង់​​បង្កើត​កំណត់​ត្រា​ថ្មី​ពេល​ប្រកួត​នៅ​ ONE Super Series ​លើក​ទី​១០។​ ​បើ​សិន​ទទួល​បាន​ជ័យជម្នះ​ គេ​អាច​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Bantamweight Muay Thai World Champion ​​ពី​សត្រូវ​ចាស់​ Nong-O Gaiyanghadao។

ប៉ុន្តែ​ ​បើ​ឈ្នះ​ដោយ​​សន្លប់​ Han ​នឹង​កើន​កំណត់​ត្រា​ឈ្នះ​ដោយ​សន្លប់​ច្រើន​បំផុត​នៅ​សង្វៀន​ ONE Super Series ​ជា​ប្រវត្តិសាស្ត្រ ហើយ​អាច​មាន​ឱកាស​​ឆ្ពោះ​ទៅ​ប្រកួត​​ជា​មួយ​ Sam-A Gaiyanghadao ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​ខ្សែ​ទម្ងន់​ strawweight។ ​

​មួយ​វិញ​ទៀត​ Noi ​​​ក៏​អាច​បំបែក​កំណត់​ត្រា​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ត្រឹម ៦ ​វិនាទី​របស់ Capitan Petchyindee Academy ផង​ដែរ​កាល​ពី​ខែ ​កញ្ញា​ ​កន្លង​ទៅ។ ​ប៉ុន្តែ​​ បើ Noi ​ផ្ដួល​ Han ​​បាន ​នោះ​រូប​គេ​ឈ្នះ​ពីរ​លើក​​​ជាប់​គ្នា​នៅ​ ONE Super Series ។

Mark Fairtex Abelardo & Emilio Urrutia

Mark Fairtex Abelardo fights Emilio Urrutia in an MMA bantamweight match at ONE: FISTS OF FURY II

នេះ​ជា​ការ​ប្រកួត​បើក​ឆាក​របស់​កីឡាករ​បរទេស​ដែល​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ។ ​កីឡាករ​កូន​កាត់​ហ្វីលីពីន​-គីវី​ Mark “Tyson” Fairtex Abelardo ​​រង​បរាជ័យ​ពីរ​លើក​ជាប់​គ្នា​នា​ពេល​ថ្មី​​ៗ​នេះ​ និង​ការ​ចុះ​ចាញ់​ម្ដង​មិន​ធ្លាប់​មាន។​ ​បែប​ណា​ក្ដី​ ​គេ​បន្ត​អភិវឌ្ឍ​ខ្លួន​​នៅ​ក្លិប​ Fairtex Training Center។ ​
​ចំណែក​ តារា​អាមេរិក​ Emilio “The Honey Badger” Urrutia ​ក៏​​​ចាញ់ ៣ ​លើក​ជាប់​គ្នា​ដែរ។ ពេល​នេះ ​​គេ​កំពុង​ហ្វឹកហាត់​ខ្លាំង​នៅ​ Bangkok Fight Lab ​បន្ទាប់​ពី​ទម្លាក់​មក​ពី​ទម្ងន់​ featherweight ​ទៅ​ទម្ងន់​ដើម​របស់​គេ​វិញ។ ​​​កីឡាករ​ទាំង​ពីរ​ ​មាន​ហេតុ​ផល​រៀង​ៗ​ខ្លួន​ដើម្បី​ទទួល​ជ័យជម្នះ​ឡើង​វិញ។ ​តើ​នរណា​ធ្វើ​បាន​ល្អ​បំផុត​នៅ​ថ្ងៃ​ស្អែក​នេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT