De Gea ​នឹង​សម្រាក​មើល​កូន​ដំបូង ​រយៈ​ពេល​១​ខែ​ពេញ​

​អ្នក​ចាំទី David de Gea ​កំពុង​សម្រាក​និង​មើល​ថែម​កូន​ដំបូង​របស់​គេ​នៅ​អេស្ប៉ាញ ​ដោយ​មិន​បាន​មក​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​នោះ​ទេ​។

​លោក Ole ​បាន​យល់​ព្រម​ឱ្យ​អ្នក​ចាំទី​ខាង​លើ​នេះ​សម្រាក ​រហូត​ដល់​១​ខែ​ឯ​ណោះ​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ឱ្យ​គ្រួសារ ខណៈ​ដែល​រូបគេ​ទើប​ទទួល​បាន​កូន​ដំបូង​ផង​ដែរ។ ​ដូច្នេះ​រយៈ​ពេល​អវត្ដមាន​អ្នក​ចាំទី​ដៃ​ទី​១​នេះ ​គឺ Dean Henderson ​ជា​អ្នក​រ៉ាប់រង​ចូល​ចាប់​ក្នុង​ការ​ប្រកួត​ជំនួស។ ​ដោយ​ឡែក​ប៉ុន្មាន​ប្រកួត​មក​នេះ ​ក្រុម Man Utd ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នោះ​ទេ ពោល​គឺ​ស្មើ​រហូត​តែ​ម្ដង។

​Dean Henderson ​ជា​អ្នកចាំទី​ថ្នាល​យុវជន​របស់​ក្រុម​បិសាច​ក្រហម។ ​កាល​ពី​ដើម​រដូវ​កាល​កន្លង​ទៅ ​រូបគេ​និយាយ​ដោយ​មិន​លាក់លៀម​នោះ​ទេ ​ក្នុង​ការ​ប្រជែង​យក​ជម្រើស​ទី​១​ពី​អ្នក​ចាំទី David de Gea ​នោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT