ក្រុមហង្សក្រហម Liverpool បានបរាជ័យក្រោមថ្វីជើងក្រុម Chelsea ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League កាលពីយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ ក្រុម Liverpool បានសម្រេចប្ដូរខ្សែប្រយុទ្ធ Mohamed Salah ចេញនៅតង់ទី២ ស្របពេលដែលក្រុម Chelsea កំពុងនាំមុខនោះ។ ការសម្រេចដូរចេញនេះដែរ ត្រូវបានលោក Klopp ពន្យល់ថាដោយសារកីឡាករអេហ្ស៊ីបនេះមានអារម្មណ៍មិននឹងនរនោះទេ ដូច្នេះហើយទើបលោកដករូបគេចេញទៅ ព្រោះនៅក៏ពិបាកលេងដដែល។
រំលឹកថាក្រុម Liverpool ចាញ់ក្នុងដីដោយសារក្រុម Chelsea នៅយប់មិញនេះបានបង្កើតកំណត់ត្រាអាក្រក់មួយក្នុងប្រវត្តិសាស្ត្រក្លឹបទៅហើយ។ ដោយនេះជាការចាញ់៥ប្រកួតជាប់គ្នា តាំងពីបង្កើតក្រុមបាល់ទាត់ Liverpool នេះមក រយៈពេល១២៩ឆ្នាំ៕ប្រភព Dailymail