Bilbao ​ជា​ក្រុម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ះ Barcelona ​នៅ Copa del Rey ​

​ក្រុម​ Athletic Bilbao ​បាន​យក​ឈ្នះ​លើ​ក្រុម Levante ​ក្នុង​លទ្ធផល ​២-១ ​នៅ​ជើង​ទី​២ ​សរុប​ទាំង​ពីរ​ជើង ៣-២ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​បាន​សម្រេច​ហើយ​។

​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Cup ​របស់​អេស្ប៉ាញ​នេះ​ដែរ ​ក្រុម Bilbao ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម FC Barcelona ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ ​ក្រុម​មួយ​នេះ​ក៏​នឹង​ត្រូវ​លេង​ពាន​រង្វាន់ Copa del Rey ​នេះ​១​ទៀត​ផង​ដែរ ​ដោយ​ប៉ះ​ជាមួយ​ក្រុម Real Sociedad ​នៅ​មុន​ប៉ះ​ជាមួយ​ក្រុម Barcelona ​។

​ការ​ប៉ះ Sociedad ​នេះ​គឺ​ដោយសារ​តែ​ឆ្នាំ​មុន ​គេ​លើក​មក​លេង​នៅ​ខែ​៤​ខាង​មុខ​នេះ​វិញ ដោយសារ​មេរោគ​កូវីដ​១៩។ ​ខណៈ​ដែល​ប៉ះ Barcelona ​នឹង​ធ្វើ​ឡើង​២​សប្ដាហ៍​ក្រោយ​ទៀត​បន្ទាប់​ពី​ប្រកួត​នោះ​ហើយ។ ដូច្នេះ​មាន​ន័យ​ថា​ក្រុម Bilbao ​នឹង​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey ​នេះ​២​ដង ​ត្រឹម​រយៈ​ពេល​តែ​២​សប្ដាហ៍​ប៉ុណ្ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT