តាំង​ពី​បង្កើត​ក្លឹប​មក Liverpool ​ទើប​ស្គាល់​ការ​ចាញ់​ក្នុង​ដី​៥​ប្រកួត​ជាប់​គ្នា​នេះ​ទេ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Chelsea ​ក្នុង​លទ្ធផល ​១-០ ​ក្នុង​ដី​ខ្លួន​ឯង​កាល​ពី​យប់មិញ​នេះ​ក្នុង​លីគ​កំពូល​អង់គ្លេស​។

​នេះ​ជា​បរាជ័យ​៥​ប្រកួត​ជាប់​គ្នា​​ក្នុង​ដី​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម Liverpool ​គិត​ចាប់​តាំង​ពី​បង្កើត​ក្លឹប​មក ​រយៈ​ពេល​១២៩​ឆ្នាំ​មក​ហើយ។ ​ខណៈ​ដែល​ចំណាត់​ថ្នាក់​វិញ​នៅ​រដូវ​កាល​នេះ​ក៏​បាន​ខ្ទាត​ឆ្ងាយ​ពី​តំបន់ Top4 ​បន្ដិច​ហើយ​ដែរ ​ក្រោយ​ពី​ចាញ់ Chelsea ​។

​លោក Klopp ​បាន​បញ្ជាក់​ថា​នេះ​ជា​មេរៀន​មិន​អាច​បំភ្លេច​បាន​សម្រាប់​ក្រុម Liverpool ​ត្រូវ​ចង់ចាំ​ទុក ​និង​រៀន​សូត្រ​ពី​វា។ ​Liverpool ​ធ្វើ​មិន​បាន​ល្អ​សោះ ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ ​ដែល​ធ្វើ​ឱ្យ​ក្រុម Chelsea ​ចាប់​ចំណុច​ខ្សោយ​បាន​រហូត​រក​គ្រាប់​បាល់​បាន​សម្រេច​៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT