គ្រូ PSG៖ “Neymar មាន​តម្រុយ​វិជ្ជមាន អាច​ចូល​លេង​ពេល​ប៉ះ Barcelona នៅ​ជើង​ទី ២”

ក្រុម​បារាំង Paris Saint-Germain នឹង​ត្រូវ​ប្រកួត​កាត់សេចក្តី​នៅ​ជើង​ទី ២ ទល់​ក្រុម​អ្នក​មាន​បុណ្យ Barcelona នា​យប់​ថ្ងៃ​ទី ១១ មិនា ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

មុន​ឈាន​ដល់​ការ​ប្រកួត​ក៏​ជឿ​ថា​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​ចង់​ដឹង​ថា តើ Neymar Jr អាច​ត្រលប់​មក​វិញ​ទាន់​ពេល​ដែរ​ឬ​អត់ ​ក្រោយ​រង​របួស​ទាមទារ​ការ​សម្រាក​ជិត ១ ខែ​មក​នេះ?

តាម​រយៈ​ការ​បញ្ជាក់​ពី​អ្នកចាត់ការ​លោក Mauricio Pochettino បាន​បង្ហើប​តម្រុយ​វិជ្ជមាន​បែប​នេះ​ថា៖ “​ថ្ងៃ​ស្អែក​យើង​នឹង​វាយ​តម្លៃ​កីឡាករ​ ហើយ​ការ​ពិត​ទៅ​យើង​ទទួល​បាន​កីឡាករ​ប៉ុន្មាន​រូប​ដែល​ជា​សះស្បើយ ពោល​វា​ជា​រឿង​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សុក្រ [ទល់ Brest នៅ Coupe de France]”។

លោក​បន្ថែម​ទៀត​ថា៖ “ដំណើរការ​ស្ថានភាព Neymar គឺ​មាន​ផល​ល្អ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​នេះ​យើង​នឹង​សម្រេច​ថា​តើ​គេ​អាច​ចាប់ផ្តើម​បាន​ឬ​អត់”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT