Barcelona ស្រែក​តវ៉ា​មិន​អស់​ចិត្ត ក្រោយ​ក្លឹប Sevilla បង្ហោះ​រូប​មិន​ឲ្យ​តម្លៃ​ក្លឹប​ខ្លួន

ក្លឹប​យក្ស Sevilla ដែល​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Barcelona នៅ​ពាន​រង្វាន់ Copa del Rey ត្រូវ​បាន​ក្រុម​ដឹកនាំ​ដោយ​លោក Ronaldo Koeman ធ្វើ​ការ​សើរើ ក្រោយ​ពី​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ដែល​ជា​រូប​លក្ខណៈ Troll ទៅ​កាន់​ក្រុម​អ្នក​មាន​បុណ្យ​ពាក់ព័ន្ធ​នឹង​រូបភាព​ដែល Gerard Pique តាម​ព្យាយាម​ទាញ​អាវ Kylian Mbappe ដែល​កំពុង​រត់​នៅ​ល្បឿន​លឿន។

រូប​នោះ​បង្ហោះ​ចេញ​តាំង​ពី​ថ្ងៃ​ទី ១៨ ​កុម្ភៈ ឆ្នាំ ២០២១ ដោយ​ដាក់​ពាក្យ​ថា Sevilla ស្ថិត​នៅ​វគ្គ ១៦ ក្រុម Champions League ហើយ Barcelona នឹង​ធ្លាក់​ទៅ​លេង​នៅ Europa League។ ពួក​គេ​ចង់​សំដៅ​ដល់​កាល​ពី​ជើង​ទី ១ ដែល​អ្នក​មាន​បុណ្យ​ចាញ់ PSG ៤-១ ហើយ​គ្មាន​ឱកាស​តបត​នោះ​ទេ ពោល​នឹង​ធ្លាក់​ទៅ​ពាន UEL។

យ៉ាងណាមិញ​រូបភាព​មួយ​សន្លឹក​នេះ​ត្រូវ​បាន​គណនី​ផ្លូវការ​របស់ Barcelona ជីក​កកាយ​មក​សារ​ជា​ថ្មី ហើយ​សរសេរ​ Caption បែប​នេះ​ថា៖ “បាល់ទាត់​គឺ​ទាមទារ​ការ​គោរព​និង​ឲ្យ​តម្លៃ, សុបិន​ល្អ”។

បញ្ជាក់​ថា សារ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Barcelona បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ Sevilla ដែល​អាច​ធ្វើ​បែប​ហ្នឹង​ចេញ ហើយ​ពួក​គេ​ថា​នឹង​ចាំ​មើល​តើ​ក្លឹប​មួយ​នោះ​អាច​ឆ្លង​ផុត​ថ្វី​ជើង​របស់ Dortmund បាន​ដែរ​ឬ​ទេ ស្រប​ពេល​ជើង​ទី ១ ចាញ់​ក្លឹប​អាល្លឺម៉ង់ ៣-២៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT