ហេតុ​ផល​ចំនួន​៥ ​ដែល​​​អ្នក​ត្រូវ​ទស្សនា​ព្រឹត្តិការណ៍​ ONE: FISTS OF FURY II

ព្រឹត្តិការណ៍ ONE: FISTS OF FURY II ​នឹង​ចូល​មក​​​នា​ចុង​សប្ដាហ៍​នេះ​នៅ​កីឡដ្ឋាន ​Singapore Indoor Stadium ​ប្រទេស​សិង្ហបុរី។ ​ព្រឹត្តិការណ៍​​​​​នៅ​ថ្ងៃ​សុក្រ​ទី​ ៥ ​មីនា ​​នេះ​​នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​គូ​ប្រកួត​គុន​ចម្រុះ​​​ខ្លាំង​ៗ​​ក្នុង​នោះ​មាន​​កីឡាករ​ប្រយុទ្ធ​មួយ​ចំនួន​​ប្ដូរ​ទៅ​​ចំបាប់​ ​ហើយ​ ​​អ្នក​លេង​ទម្ងន់​ flyweights ​ប្ដូរ​ទៅ​​ប្រកួត​ទម្ងន់​ heavyweights។ ​ទាំង​ ៦ ​គូ​សុទ្ធ​តែ​ខ្លាំង​ៗ​​លំដាប់​អន្តរជាតិ។ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​​សូម​តាម​ដាន​​រឿងរ៉ាវ​ចំនួន​ ៥ ​ដែល​​មិន​ត្រូវ​ខកខាន​ពី​ប្រទេស​សិង្ហបុរី​នា​ថ្ងៃ​សុក្រ​នេះ។

#1​កីឡាករ​ទម្ងន់​ Heavyweights ​កម្រិត​កំពូល​បង្ហាញ​ខ្លួន

តារា​គុន​ចម្រុះ​​កំពូល​ៗ​​ទម្ងន់​ heavyweight ​​​កំពុង​​ស្រេក​ឃ្លាន​ក្នុង​ការ​​ប្រកួត​ដើម្បី​កើន​ចំណាត់​ថ្នាក់​ល្អ​នៅ​សង្វៀន​ ONE ​ទៀត​ផង។​​
Amir Aliakbari ​ដែល​ជា​ជើង​ឯក​ Greco-Roman Wrestling World Champion នឹង​ឈាន​ជើង​​​ជំហាន​ដំបូង​​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​​ទល់​​នឹង​តារា​កូរ៉េ​មិន​ដែល​ចាញ់​ “Mighty Warrior” Kang Ji Won។ ​តារា​​កូរ៉េខាងត្បូង​ រក្សា​កំណត់​ត្រា ​១០០%​ ក្នុង​ការ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ ជា​ពិសេស​​គេ​បាន​​ផ្ដួល​មិត្ត​រួម​ក្រុម​របស់​ Aliakbari ​កីឡាករ​ Mehdi Barghi ​ទៀត​ផង​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​​ព្រឹត្តិការណ៍​ ONE: UNBREAKABLE III ​កាល​ថ្ងៃ​ទី ៥ ​ខែ​កុម្ភៈ​​ កន្លង​ទៅ។

Aliakbari ​ជា​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ពិភព​គុន​ចម្រុះ​ដោយ​មាន​​កំណត់​ត្រា​​ឈ្នះ​ ១០ ​​ដង​​និង​ ចាញ់ ១​លើក​ក្នុង​នោះ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​ ៧ ដង។ ​គេ​​​សម្ដែង​ភាព​រំភើប​រីករាយ​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​​ក្រវាត់​ខាង​មុខ។

Amir Aliakbari takes on Kang Ji Won in an MMA fight at ONE: FISTS OF FURY II

ជា​មួយ​គ្នា​នោះ ​អតីត​​កីឡាករ​ប្រជែង​ខ្សែ​ក្រវាត់​ ONE Light Heavyweight World Title, Alexandre “Bebezao” Machado ​បាន​​ប្ដូរ​ទៅ​​ប្រកួត​ទម្ងន់​ធ្ងន់​ដើម្បី​ជួប​តារា​រុស្សី​​មិន​ដែល​ចាញ់​ Anatoly “Spartak” Malykhin ។
Machado ​បញ្ចប់​គូ​ប្រកួត​ចំនួន​ ៨ ​លើក​ក្នុង​ចំណោម​ ៩​លើក​ ខណៈ​ Malykhin ​បាន​បញ្ចប់​គូ​ប្រកួត​ ៨​លើក​ជាប់​គ្នា​មិន​ដែល​ចាញ់ (៨-០)។

​គូ​ប្រកួត​ទាំង​នេះ​សុទ្ធ​តែ​ចង់​​​កក់​កៅ​អី​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Heavyweight World Champion ​ពី​​ Brandon “The Truth” Vera ​នា​ថ្ងៃ​ខាង​មុខ​ បើ​​សិន​ធ្វើ​បាន​ល្អ​នៅ​ចុង​សប្ដាហ៍​នេះ។

#2 ​គូប្រកួត​ទម្ងន់​ Featherweights ​​ស្រេក​ឃ្លាន​​ជ័យជម្នះ

Japanese MMA star Ryogo Takahashi fights South Korean blue-chip prospect Yoon Chang Min at ONE: INSIDE THE MATRIX IV

គូ​ប្រកួត​​ទម្ងន់​ featherweights​ ចំនួន​ ២​គូ​កំពុង​ដាក់​ផែន​ការ​ប្រើ​កម្លាំង​, ​ល្បឿន​, ​និង​ស្នៀត​ប្រយុទ្ធ​នានា​ក្នុង​បំណង​​យក​ឈ្មោះ​បោះ​សំឡេង​នៅ​សង្វៀន​ ONE។
Ryogo “Kaitai” Takahashi ​​បាន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​១០​ដង​ក្នុង​ចំណោម​ជ័យជម្នះ​​ ១៤ ​លើក​ ​ហើយ​គូ​ប្រកួត​របស់​គេ​ Tang Kai ​បាន​ផ្ដួល​​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​ ៩ ​លើក​ក្នុង​ចំណោម​ ១១ ​ពី​​ជ័យជម្នះ​ ១១ ​លើក។

ចំណែក Yoshiki Nakahara ​បាន​បញ្ចប់​​ដៃ​គូ ​៧​លើក​​ពី​ចម្ងាយ​ ខណៈ ​ជើង​ខ្លាំង​​​ចំណូល​ថ្មី​មិន​ដែល​ចាញ់​សញ្ជាតិ​កៀស៊ីហ្សីស្ថាន  Ruslan “Snow Leopard” Emilbek Uulu ​ដែល​ឈ្នះ​​ ១២​ លើក​​ជាប់​គ្នា​កន្លង​មក (​​បញ្ចប់​គូ​ប្រកួត​ ៩ ​លើក)។ ​​​តើ​​​​​កីឡាករ​ណា​​នឹង​ទទួល​ជ័យជម្នះ​ក្នុង​​ការ​ប្រកួត​នេះ? ​

#3 តារា​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ

កីឡាករ​នូវែលហ្សេឡង់​ Mark “Tyson” Fairtex Abelardo ​ដែល​បច្ចុប្បន្ន​ហ្វឹកហាត់​នៅ​​ក្លិប​ Fairtex Training Center ​នា​​ក្រុង​ផាត់តាយ៉ា​ ​ប្រទេស​ថៃ ​ខណៈ​ ​កីឡាករ​អាមេរិក​ Emilio “The Honey Badger” Urrutia ​ហ្វឹកហាត់​នៅ​ក្លិប​​ Bangkok Fight Lab ​​ដែល​ជា​ផ្ទះ​ទី២។ ​​ ដោយ​រស់​នៅ​ប្រទេស​ថៃ ​​កីឡាករ​ទាំង​ពីរ​នេះ​មាន​ស្ទិល​ប្រកួត​ស្រដៀង​គ្នា។
Abelardo ​មាន​ស្នៀត​ប្រយុទ្ធ​ដ៏​អង់អាច។ យ៉ាង​ណា​ក្ដី​ Urrutia ​ក៏​មិន​រាថយ​ដែរ ហើយ​អ្នក​គាំទ្រ​នឹង​បាន​ឃើញ​អ្នក​ប្រយុទ្ធ​ដ៏​ក្លាហាន​ទាំង​ពីរ​​ប្រើ​ស្នៀត​អ្វី​ខ្លះ។

Urrutia ​បាន​ទម្លាក់​គីឡូ​ទៅ​ប្រកួត​​ទម្ងន់​ bantamweight ​ជា​លើក​ដំបូង​​នៅ​សង្វៀន​ ONE។ កម្លាំង​របស់​គេ​ គឺ​ជា​ទ្រព្យ​មហាសាល​​ក្នុង​ការ​ប្រកួត​នេះ។ ​យ៉ាង​ណា​ក្ដី ​“Tyson” ​នឹង​ខំ​ជម្នះ​រាល់​ឧបសគ្គ។ ​

#4 ​ការ​បង្ហាញ​​គុន​ចម្រុះ​ដ៏​ល្អ​មើល

Mark Fairtex Abelardo knees Ayideng Jumayi at ONE DAWN OF VALOR

ក្រោយ​ពី​ជោគជ័យ​​នៅ​ ONE: FISTS OF FURY ​កាល​សប្ដាហ៍​មុន​​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ៥​​គូ ​អ្នក​គាំទ្រ​នឹង​បាន​ឃើញ ​កីឡាករ​​ជំនាញ​ចំបាប់​និង​ជឺជិតស៊ូ ​​ទៅ​ប្រើ​​ស្នៀត​មួយ​ថៃ,​ ប្រដាល់​សកល, ​និង​ការ៉េតេ។ ​នា​យប់​ថ្ងៃ​សុក្រ​​នេះ​ ជា​ការ​​ផ្គូផ្គង​​​ដ៏​ល្អ​មួយ​ដែល​​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​នៅ​មិន​ស្ងៀម​​ ហើប​គូថ​​​ពី​កៅ​អី​​​ជា​មិន​ខាន។

#5​ គូ​ប្រកួត​មួយ​ថៃ

Han Zi Hao attacks Kongsak PK.Saenchaimuaythaigym at ONE MASTERS OF FATE

មាន​ ៥​ គូ​ប្រកួត​ក្នុង​គុន​ចម្រុះ​ ​ប៉ុន្តែ ​មាន​​មួយ​គូ​ប្រកួត​មួយ​ថៃ។ ​​​អ្នក​លេង​មួយ​ថៃ​ Han Zi Hao ​ដែល​​ជា​អតីត​​គូ​ប្រជែង​ ONE World Title ​កំពុង​ស្រេក​ឃ្លាន​ដើម្បី​​កើន​ចំណាត់​ថ្នាក់​ និង​​ឡើង​ទៅ​ប្រជែង​ខ្សែ​ក្រវាត់​ជា​ថ្មី។
​គេ​មាន​បទ​ពិសោធន៍​ច្រើន​ទោះ​ចាញ់​ Nong-O Gaiyanghadao ​ក្នុង​​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE bantamweight ​កាល​ពី​ពីរ​ឆ្នាំ​កន្លង​ទៅ​ក៏​ដោយ។ យ៉ាង​ណា​​ក្ដី កីឡាករ​ចិន​​បាន​រៀន​សូត្រ​ច្រើន​ និង​ បាន​រៀប​យុទ្ធសាស្ត្រ​មួយ​ចំនួន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង។​

Han ​​​មាន​ផែន​ការ​ល្អ​ពេល​ផ្ដួល​ Mohammed “Jordan Boy” Bin Mahmoud ​ឲ្យ​សន្លប់​កាល​ខែ តុលា ​ឆ្នាំ​មុន​ ហើយ​គេ​​ស្រេក​ឃ្លាន​ក្នុង​ដំណើរ​ទៅ​សាង​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ។ ​​ ប៉ុន្តែ ​គូ​ប្រជែង​របស់​គេ​ពេល​នេះ​ គឺ Adam Noi ​ដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ពេល​ផ្ដួល​វីរបុរស​ Leo Pinto ​​កាល​បង្ហាញ​ខ្លួន​នៅ​សង្វៀន​ ONE Super Series ​លើក​ដំបូង។ ​

បុរស​វ័យ​ ២១ ​ឆ្នាំ​កូន​កាត់​​បារាំង​-អាល់ហ្សេរី ​ជា​តារា​កំពុង​រះ​ក្នុង​​​ពិភព​មួយ​ថៃ​។ បើ​សិន​ គេ​អាច​​ផ្ដួល ​Han ​នោះ​អាច​កើន​ចំណាត់​ថ្នាក់​​ និង​​​អាច​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​នា​ថ្ងៃ​មុខ​ទៀត​ផង។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT