គ្រូ Barca ៖ ​ការ​ប្រកួត​ប្រជែង​រវាង Messi ​និង Ronaldo ​ត្រូវ​បាន​បញ្ចប់​ហើយ

Ernesto Valverde  ​ជឿ​ជាក់​ថា​ការ​ចាកចេញ​ពី La Liga ​របស់ Cristiano Ronaldo ​គឺ​ជា​ការ​បញ្ចប់​ការ​ជជែក​ ប្រៀបធៀប​គ្នា​រវាង​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ជាមួយ Lionel Messi ​ហើយ។

Ronaldo ​បាន​ចាកចេញ​ពី Real Madrid ​ទៅ​លេង​នៅ Juventus ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន ​ក្រោយ​ចំណាយ​ពេល​៩​ឆ្នាំ​នៅ​អេស្ប៉ាញ។ ​ការ​ចាកចេញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ La Liga ​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង ​ជា​ពិសេស​អ្នក​គាំទ្រ​របស់​ក្លឹប Real Madrid ​តែ​ម្ដង។

ជាមួយ​គ្នា​នោះ​ដែរ សូម្បី​អ្នក​ចាត់ការ​ក្រុម Barcelona ​លោក Ernesto Valverde ​ក៏​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចាកចេញ​នេះ​ដែរ។ ​លោក​បាន​បញ្ជាក់​ថា ​អ្នក​ស្រលាញ់​វិស័យ​បាល់ទាត់​ទូទាំង​ពិភព​លោក សុទ្ធ​តែ​ភ្ញាក់​ចំពោះ​ការ​ចាកចេញ​នេះ។ មួយ​វិញ​ទៀត ​វា​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ការ​ប្រកួត​ប្រជែង​គ្នា​ដែល​ប្រិយមិត្ត​ធ្លាប់​តែ​តាមដាន​រវាង Ronaldo ​និង Messi ​នោះ ​ក៏​ដល់​ទី​បញ្ចប់​ហើយ​ដែរ

“គេ​នឹង​ឈប់​ប្រៀបធៀប Ronaldo ​និង Messi ​ទៀត​ហើយ ព្រោះ​ពួកគេ​បាន​ទៅ​ឆ្ងាយ​ពី​គ្នា។ បច្ចុប្បន្ន​យើង​កំពុង​តាមដាន Real Madrid ​ថា​តើ​ពួកគេ​នឹង​ធ្វើ​បែប​ណា​នៅ​ពេល Ronaldo ​ចាកចេញ​ទៅ។ តើ​ពួកគេ​នឹង​ទិញ​យក​អ្នក​ណា​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​រូប​នេះ? តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ? Ronaldo ​ទៅ​លេង​នៅ​ក្លឹប​ផ្សេង ​នឹង​ធ្វើ​ឱ្យ La Liga ​និង Champions League ​មាន​ការ​ប្រែប្រួល​ច្រើន”។ សម្ដី​របស់​លោក Ernesto Valverde ​៕ប្រភព៖ dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT