ខ្សែប្រយុទ្ធវ័យក្មេងរបស់ TIFFY ARMY FC ដាក់​ក្ដី​រំពឹងសាងសមត្ថភាពរបស់​ខ្លួនសម្រាប់​រដូវ​កាល​២០២១

“ក្នុងការត្រៀមរដូវកាលថ្មី ប្អូនរៀបចំខ្លួនបានល្អហើយនឹងធ្វើឲ្យបានល្អ។ ម្យ៉ាងទៀត ដោយសារ ទីមួយគឺខ្ញុំរៀបចំខ្លួនបានល្អ លេង១០០ភាគរយ ហើយគួបផ្សំគ្រូផ្ដល់ឱកាសលេងបានច្រើន។ ការលេងក្នុងក្រុមក៏យល់ចិត្តគ្នាបានល្អដោយសារយើងបានប្រកួតមិត្តភាពបានច្រើនដែរ។”  នេះ​គឺ​ជា​សម្ដីរបស់ ខ្សែ​ប្រយុទ្ធ ណារ៉ុង កក្កដារបស់ក្លិបកងយោធិពលខេមរភូមិន្ទនិយាយក្នុងវេបសាយ CNCC។

តោះ​បី​ជា​យ៉ាងនេះក្ដី! ណារ៉ុង កក្កដា ទទួលស្គាល់នៅមានការលំបាកខ្លះៗក្នុងការលេងជាមួយកីឡាករបរទេសដែលទើបចូលរួមក្នុងរដូវកាលថ្មី។ យ៉ាងណា គេប្ដេជ្ញាថា នឹងប្រឹងអស់ពីលទ្ធភាព។ គួរដឹងដែរថា សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ន្ទដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ Metfone Cambodian League 2020 នឹងបើកឆាករដូវកាល២០២១ តទល់ម្ចាស់ផ្ទះវិសាខា នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា។

ក្រោយរកបាន៨គ្រាប់សម្រាប់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទក្នុងក្របខណ្ឌ Merfone Cambodian League រដូវកាលចាស់ ណារ៉ុង កក្កដា រំពឹងថា នឹងអាចធ្វើបានកាន់តែល្អថែមទៀតក្នងរដូវកាល២០២១ដែលនឹងចូលមកដល់ចុងសប្ដាហ៍នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT