Solskjaer ​ទំនង​មិន​ឱ្យ Bruno ​ទៅ​លេង​នៅ​ជម្រើស​ជាតិ​ទេ​

​លោក ​Ole Gunnar Solskjaer ​ទំនង​ជា​នឹង​មិន​យល់​ព្រម​ឱ្យ​ខ្សែ​បម្រើ Bruno Fernandes ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឡើយ​នា​ពេល​ខាង​មុខ​នេះ​។

​ដោយ​បញ្ជាក់​បែប​នេះ​ធ្វើ​ឡើង ដោយសារ​តែ​ច្បាស់​នៃ​ការ​រឹត​បណ្ដឹង​អ្នក​ធ្វើ​ដំណើរ​អំឡុង​ពេល​កូវីដ​១៩​នេះ។ ​ប្រសិន​បើ​រូបគេ​ទៅ​ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក ​ហើយ​ត្រលប់​មក​វិញ​ក៏​ត្រូវ​ធ្វើ​ចត្ដាឡីស័ក​ទៀត។ ដូច្នេះ​ហើយ​ជម្រើស​ល្អ​បំផុត​គឺ​មាន​តែ​មិន​បាច់​ទៅ​លេង​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​មួយ​ប៉ុណ្ណោះ។យ៉ាងណាមិញ ​លោក Ole ​បាន​បញ្ជាក់​នឹង​ត្រូវ​និយាយ​ឱ្យ​ច្បាស់​និង​ពន្យល់​ដល់​កីឡាករ​ផង​ដែរ។

​សូម​បញ្ជាក់​ថា​ក្រុម Man Utd ​លេង​៣​ប្រកួត​មក​នេះ ស្មើ​ទាំង​៣​ប្រកួត​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់​ពិន្ទុ​ជា​ច្រើន និង​ស្ទើរ​តែ​អស់​ឱកាស​ប្រជែង​ពាន​រង្វាន់​ជាមួយ​ក្រុម Man City ​ទៅ​ហើយ។ ​ខណៈ​ដែល​ប្រកួត​បន្ទាប់​របស់​ពួកគេ​នា​ចុង​សប្ដាហ៍​នេះ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Man City ​ថែម​ទៀត​នៅ​ក្របខណ្ឌ Premier League ​៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT