កីឡាករ PSG ​ម្នាក់ ​វិជ្ជមាន​កូវីដ​១៩ ​ទំនង​មិន​អាច​ជួយ​ក្រុម​នៅ UCL ​ទេ​

​Moise Kean ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម PSG ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​វិជ្ជមាន​កូវីដ​១៩ ​ដូច្នេះ​ត្រូវ​សម្រាក​ព្យាបាល​សិន ​មិន​អាច​ជួយ​ក្រុម​បាន​នោះ​ទេ​។

​ការ​ប្រកាស​របស់​ក្រុម PSG ​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​ខាង​លើ​ឆ្លង​មេរោគ​កូវីដ​១៩​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​រូបគេ​មិន​អាច​ជួយ​ក្រុម​លេង​ទល់ Bordeaux ។ ​មួយ​វិញ​ទៀត ​រូបគេ​ក៏​ទំនង​ជា​មិន​អាច​ជួយ​ក្រុម​ខ្លាំង​បារាំង​លេង​ជើង​ទី​២​ទល់​ក្រុម Barcelona ​នៅ​សប្ដាហ៍​ក្រោយ​នេះ​បាន​ផង​ដែរ។ ​ខណៈ​ដែល​ក្រុម PSG ​ទាំង​មូល​ក៏​បាន​ធ្វើ​តេស្ដ​កីឡាករ​ខ្លួន​ដើម្បី​ស្វែង​រក​អ្នក​ឆ្លង​បន្ដ​ទៀត​ដែរ។

​ក្រុម PSG ​តែងតែ​មាន​កីឡាករ​ឆ្លង​មេរោគ​ជាប់​ជា​និច្ច។ ​យ៉ាងណាមិញ ​ពួកគេ​ក៏​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ​ដោយ​មាន​កីឡាករ​ជំនួស។ ​សម្រាប់​ការ​ប្រកួត​សំខាន់​ទល់​ក្រុម Barcelona ​ខាង​មុខ ​ក៏​ទំនង​ជា Neymar ​អាច​ជា​សះស្បើយ​ទាន់​ពេល​វេលា​ផង​ដែរ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT