Rashford ​ប៉ះ​សម្ដី​ជាមួយ​ប្រធាន​ក្រុម Maguire ​ក្រោយ Man Utd ​លេង​ស្មើ​

​ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ​០-០ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នា​យប់មិញ​នេះ​។

ក្រុម​របស់​លោក Ole ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ​៣​ប្រកួត​ជាប់​គ្នា​មក​នេះ។ ​ដោយ​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​គូ​ប្រកួត​ប៉ុណ្ណោះ ​និង​ការ​ស្មើ​នោះ​គឺ ០-០ ​តែ​ម្ដង ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ។ ​កត្ដា​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​សមាជិក​ក្នុង​ក្រុម​ហាក់​ដូចជា​មិន​សប្បាយ​ចិត្ត​ឡើយ។ ​ជាក់​ស្ដែង​នៅ​យប់មិញ Rashford ​បាន​ប៉ះ​សម្ដី​ជាមួយ​ប្រធាន​ក្រុម Maguire ​ទៅ​ទៀត។

​ការ​ប៉ះ​សម្ដី​គ្នា​នេះ​កើត​ឡើង ​បន្ទាប់​ពី Rashford ​ឈរ​នៅ​ជំហរ Offside ។ ​ប្រធាន​ក្រុម Maguire ​បាន​ស្រែក​ដាក់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ខាង​លើ ​ហើយ​សម្រាប់​តែ Rashford ​ស្រែក​ដាក់​វិញ​តែ​ម្ដង ​តើ​អ្នក​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​អ្វី​ទៀត? F***K***។ យ៉ាងណាមិញ ​ការ​ជេរ​គ្នា​នេះ មិន​បាន​បន្ដ​រហូត​ដល់​មាន​ហិង្សា​អ្វី​កើត​ឡើង​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT