ល្អ​យ៉ាង​នេះ! Barcelona ​វាយ​បក​យក​ឈ្នះ Sevilla ​៣-០ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ CDR

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ជើង​ទី​២ ​សរុប​ទាំង​ពីរ​ជើង ​៣-២ ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​ហើយ​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Sevilla ​បាន​យក​ឈ្នះ​លើ​ក្រុម Barcelona ​បាន​ក្នុង​លទ្ធផល ​២-០។ តែ​មក​ដល់​ជើង​ទី​២​នេះ​វិញ ពួកគេ​ធ្វើ​មិន​បាន​ល្អ​ឡើយ។ ផ្ទុយ​ទៅ​វិញ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​វាយ​បក​បាន​វិញ​ក្នុង​លទ្ធផល ៣-០ ​សម្រាប់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​បាន​សម្រេច​។

នេះ​ជា​រឿង​សឹង​មិន​គួរ​ឱ្យ​ជឿ​ទៅ​ហើយ ប៉ុន្តែ​សម្រាប់​ក្រុម FC Barcelona ​តែងតែ​អាច​ធ្វើ​បាន​ជានិច្ច​ក្នុង​ការ​វាយ​បក ​នៅ​ពេល​ពួកគេ​ចាញ់​នៅ​ជើង​ទី​១។ ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ ​ក្រុម Barcelona ​អាច​នឹង​ប៉ះ​ក្រុម​មួយ​ក្នុង​ចំណោម Levante ​និង Atletic Club ​ដែល​ពួកគេ​នឹង​ប្រកួត​គ្នា​នៅ​យប់​នេះ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT