ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងការចរចាជាមួយភាគីក្លឹប Bayern Munich ជុំវិញការចង់បានខ្សែការពារឆ្នើម Niklas Sule។
ក្លឹបអាល្លឺម៉ង់បន្ទាប់ពីយកបាន Dayot Upamecano ពីក្លឹប RB Leizpig ក៏នាំឲ្យអនាគតកីឡាករមួយចំនួនហាក់មិនប្រាកដប្រជានៅបញ្ចប់រដូវកាលនេះ ជាពិសេសគឺ Sule ផ្ទាល់តែម្តង។
តាមប្រភពពី Abendzeitung ចុះផ្សាយថា ក្លឹបដឹកនាំដោយលោក Thomas Tuchel ចង់ពង្រឹងប្រព័ន្ធការពារ ហើយមើលឃើញថាកីឡាករអាល្លឺម៉ង់គឺពិតជាសក្តិសមបំផុត និងចង់នាំយកនៅទីផ្សារដោះដូររដូវក្តៅខាងមុខ។
បញ្ជាក់ថាបុរសវ័យ ២៥ ឆ្នាំ លេងនៅតំណែងការពារស្លាបស្តាំ មិនសូវបានចូលរួមការប្រកួតឲ្យ Bayern ទេរដូវកាលនេះ ដោយទើបតែជាប់ជម្រើសដំបូង ១២ លើកគត់ ពោលលែងជាចំណែកសំខាន់ដូចមុនហើយ៕ ប្រភព៖ Sportsmole