ប្រសិនណាក្លឹប Real Madrid ជោគជ័យលើការលក់ចេញ Raphael Varane ឲ្យទៅក្លឹប Man Utd នោះ ពួកគេនឹងប្រមូលបានកញ្ចប់ថវិកាមួយចំនួនដើម្បីប៉ះប៉ូវការនាំយក Kylian Mbappe ហើយភាគរយច្រើនគឺ Liverpool នឹងបរាជ័យក្នុងការចរចា។
កុងត្រារបស់ខ្សែការពារកណ្តាល Varane ត្រូវផុតនៅរយៈពេល ១៨ ខែបន្ទាប់ ហើយលេចលឺថាស្តេចសចង់លក់គេចេញនៅតម្លៃប្រមាណ ៦១ លានផោន ត្រឹមទីផ្សារដោះដូរខាងមុខ ជាជាងទុកចោលដល់ឆ្នាំក្រោយនិងលែងមានតម្លៃខ្លួន។
បែបនេះហើយប្រសិនណា Varane លក់ចេញត្រូវថ្លៃ ប្រាកដជា Real គ្រប់លុយយក Mbappe ជាក់ជាមិនខាន ហើយតាមស្ថានភាពជាក់ស្តែងគឺកីឡាករបារាំងនឹងសម្រេចចិត្តផ្ទេរមក Real ជាជាងផ្ទេរទៅ Liverpool។

TOPSHOT – Paris Saint-Germain’s French forward Kylian Mbappe celebrates after scoring a goal during the French L1 football match between Paris Saint-Germain (PSG) and Dijon, on February 29, 2020 at the Parc des Princes stadium in Paris. (Photo by FRANCK FIFE / AFP) (Photo by FRANCK FIFE/AFP via Getty Images)
បញ្ជាក់ដែរថា ខ្សែប្រយុទ្ធឆ្នើមវ័យ ២២ ឆ្នាំរបស់ PSG ក៏ត្រូវផុតកុងត្រានៅឆ្នាំក្រោយដូចគ្នា ទើបក្លឹបបារាំងបន្ទាន់លក់នៅឆ្នាំនេះ ប្រសិនណាគេមិនព្រមបន្តកុងត្រាថ្មី ខណៈដែលអនាគតរបស់គេបែបណានោះ ដូចលោក Leonardo បញ្ជាក់ពីមុននេះហើយ គឺត្រៀមនឹងប្រកាសនាពេលខាងមុខ៕
ប្រភព៖ Sportsmole