Juventus ចរចា​យក​កីឡាករ​អាមេរិក McKennie ពេញ​ថ្លៃ​ជា​ផ្លូវការ​ហើយ

ក្លឹប​យក្ស​ Juventus បាន​សម្រេច​ចុះ​ហត្ថលេខា​ទិញ​យក​កីឡាករ Weston McKennie ពី​ក្លឹប FC Schalke 04 ជា​ផ្លូវការ​នៅ​លក្ខខណ្ឌ​តម្លៃ​ផ្ទេរ​ពេញ​ថ្លៃ ២២ លាន​ដុល្លារ។

នេះ​ជា​ការ​បន្ថែម​ថ្មី ទៅ​លើ​កុងត្រា​ចាស់​ដែល​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ លើ​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល។ កុងត្រា​ថ្មី​នេះ McKennie នឹង​ឈរ​ជើង​ជាមួយ​សេះ​បង្កង់ នាម​កីឡាករ​ជាប់​កុងត្រា​ដល់​ឆ្នាំ ២០២៥ ឯ​ណោះ។

បញ្ជាក់​ដែរ​ថា​កីឡាករ​អាមេរិក​ចាប់​តាំង​ពី​ផ្ទេរ​មក Juventus គេ​បាន​ក្លាយ​ជា​ចំណែក​សំខាន់​ភ្លាមៗ ក្រោយ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ ដោយ​នៅ​រដូវ​កាល ២០២០/២១ បង្ហាញ​ខ្លួន ៣១ ប្រកួត គេ​រក​បាន ៥ គ្រាប់​ឯ​ណោះ នាម​ជា​ខ្សែ​ការពារ​ស្លាប៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT