ម្ចាស់ក្លិប JDT ព្រះអង្គម្ចាស់ Tunku Ismail ibni Sultan Ibrahim ចង់​ទិញ​ក្លិប​លីគកំពូលអេស្ប៉ាញ​មួយ​ក្រោយជំពាក់បំណុលគេច្រើន

ព្រះអង្គម្ចាស់នៃរដ្ឋ Johor ប្រទេសម៉ាឡេស៊ី គឺ Tunku Ismail ibni Sultan Ibrahim ដែលជាប្រធាន​ក្លិបល្បី​នៅអាស៊ី​និង​អាស៊ាន Johor Darul Tazim បានបង្ហាញចំណាប់អារម្មណ៍ទិញក្លឹបអេស្ប៉ាញ Valencia ។

បុរសវ័យ ៣៦ ឆ្នាំរូបនេះ បានបង្ហោះរឿងរ៉ាវជាច្រើននៅលើបណ្តាញសង្គម Instagram ដែលរួមបញ្ចូលទាំងអត្ថបទថតចម្លង(screenshots) អំពី Valencia និងទំព័រមួយនិយាយពីដាក់តម្លៃក្លឹបរហូតដល់ ៤០៨ លានផោន អមដោយសេចក្តីថ្លែងការណ៍អំពីមូលហេតុដែលគាត់ចាប់អារម្មណ៍ទិញក្លឹប។

លោកបាននិយាយថា“ ខ្ញុំមិនមែនជាជាមនុស្សថ្មីក្នុងពិភពបាល់ទាត់។ ខ្ញុំបានបង្កើតក្លឹបមួយ (JDTFC) ដែល​ចាប់​តាំង​ពី​ប្រកួតប្រជែង​រក្សា​ខ្លួន​មិន​ឲ្យ​គេ​កាត់​ចោលរហូត​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯកលីគកំពូលរាល់​ៗឆ្នាំ។ ខ្ញុំបានឈ្នះពានរង្វាន់ចំនួន ១៦ គ្រឿងក្នុងរយៈពេល ៨ ឆ្នាំ។ យើងគឺជាក្រុមធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាក្លិបលេងពានរង្វាន់ធំបំផុតមួយនៅអាស៊ី”។

“ខ្ញុំចង់ពង្រីកអាណាចក្ររបស់ខ្ញុំ ពង្រីកស្លាបរបស់ខ្ញុំ និងទៅរកការប្រកួតប្រជែងថ្មីៗ។ ខ្ញុំមិនមែនជាមនុស្សដែលនឹងផ្លាស់ប្តូរឡូហ្គូក្លឹប ឬប្រពៃណីរបស់អ្នកទេ … ខ្ញុំនៅទីនេះដើម្បីទទួលបានភាពជោគជ័យ និងបង្កើតប្រវត្តិសាស្ត្រ … អ្នកត្រូវការអ្នកដែលដឹងពីបាល់ទាត់ ស្រេកឃ្លានចង់ទទួលបានជោគជ័យ ងប់ងល់ និងយល់ថាតើ Valencia ជាក្លិបធំប៉ុណ្ណា ” ។

ចាប់តាំងពីលោកបានកាន់កាប់ក្លិប​មាន​ឈ្មោះ​ក្រៅ​ថា Los Che ក្នុងឆ្នាំ ២០១៤ លោកបានតែងតាំងគ្រូបង្វឹកចំនួន ៧ នាក់ហើយ។ លោក Javi Gracia ដែលជាគ្រូបង្វឹករបស់ក្រុម Valencia កំពុងស្ថិតក្នុងភាពស្រងាកចិត្ត ជាមួយនឹងក្រុមដែលបានឈ្នះត្រឹមតែ ២ ប្រកួតក្នុងលីកចាប់តាំងពីដើមឆ្នាំនេះ។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT