Zlatan ​ថា​ខ្លួន​មិន​មាន​បញ្ហា​ជាមួយ Lakaku ​ឡើយ​

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​ថា​ខ្លួន​មិន​មាន​បញ្ហា​ជាមួយ​កីឡករ Lukaku ​នោះ​ទេ ​បើ​ទោះ​ជា​ធ្លាប់​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដាក់​គ្នា​កាល​ពី​ពេល​កន្លង​ទៅ​ក៏​ដោយ។

​Zlatan ​បាន​ប៉ះ​សម្ដី​គ្នា​រហូត​ដល់​ជល់​ក្បាល​គ្នា ​ក្នុង​ការ​ប្រកួត​នៅ​ពាន​រង្វាន់ Coppa Italia ​។ ​យ៉ាងណាមិញ ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ ​ត្រូវ​បាន​ខ្សែ​ប្រយុទ្ធ​ក្រុម AC Milan ​បញ្ជាក់​ថា​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​មិត្ត​រួម​ក្រុម​ជាមួយ​គ្នា​នៅ Man Utd ​រូប​នេះ ​ថែម​ទាំង​ចង់​អញ្ជើញ Lukaku ​ទៅ​ស្ដាប់​គេ​ច្រៀង​ចម្រៀង​នៅ​កម្មវិធី​ Sanremo music festival ​ថែម​ទៀត​ផង។

​រំលឹក​ថា​នា​រដូវ​កាល​នេះ Lukaku ​ក៏​ដូចជា Zlatan ​សុទ្ធ​តែ​លេង​បាន​ល្អ​ដូច​គ្នា។ ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​បាន​ជួយ Inter Milan ​ឈរ​កំពូល​តារាង ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​វិញ ជួយ​ក្រុម​ឈរ​នៅ​លេខ​២​ក្នុង​តារាង Serie A ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT