អ្នកចាទីជម្រើសដំបូងរបស់ក្លិប Cardiff City នៅក្នុងក្របខ័ណ្ឌលីគកំពូលរបស់អង់គ្លេស ( Premier League ) បានសាងរឿងមួយគួរឱ្យមានមោទនភាពចំពោះប្រទេសហ្វីលីពីន និងប្រទេសដទៃទៀតរបស់អាស៊ីអាគ្នេយ៍ បន្ទាប់ពីរូបគេបង្ហាញខ្លួន ២ប្រកួតដំបូងនារដូវកាលថ្មីនេះ ហើយអាចសង្គ្រោះគ្រាប់បាល់ Penalty បាន ២គ្រាប់ ។
បើតាមការចងក្រងទិន្នន័យរបស់ Opta បានបង្ហាញថា Neil Etheridge គឺជាកីឡាករទីពីរ ដែលសង្គ្រោះបាល់ Penalty ក្នុងការបង្ហាញខ្លួនពីរប្រកួតនៅ Premier League ពោលគឺបន្ទាប់ពីអ្នកចាំទី Erik Thorstvedt របស់ Tottenham កាលពីខែសីហា ឆ្នាំ ១៩៩២ ។
ការសង្គ្រោះបាល់ Penalty ក្នុងនាទីជិតចប់ការប្រកួតទល់នឹង Newcastle United កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក៏បានធ្វើឱ្យ Etheridge រក្សា Clean Sheet ដំបូងរបស់ខ្លួនផងដែរ ៕