Tebas៖ វា​ជា​រឿង​ពិបាក ​សម្រាប់ Haaland ឬ Mbappe ​មក La Liga ​រដូវ​កាល​ក្រោយ​

​Javier Tebas ​ប្រធាន La Liga ​បាន​និយាយ​ថា​វា​នឹង​ក្លាយ​ជា​រឿង​ពិបាក​កើត​ឡើង​ណាស់​ដែល Haaland ឬ Mbappe ​មក​លេង​នៅ​អេស្ប៉ាញ​នា​រដូវ​កាល​ក្រោយ​នោះ​។

​លោក Tebas ​បាន​បញ្ជាក់​ថា​រឿង​ដែល​រាំង​ស្ទះ​ក្នុង​ការ​សម្រេច​នោះ​គឺ​ហិរញ្ញវត្ថុ​របស់​ក្លឹប​ទាំង​អស់​តែ​ម្ដង។ ដោយសារ​តែ​វិបត្តិ​កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ក្លឹប​ធំ​ៗ​នៅ​អេស្ប៉ាញ​ជួប​ផល​ពិបាក​ច្រើន​មែនទែន ដោយសារ​បាត់​ចំណូល។ ​ការ​បាត់​ចំណូល​នេះ ​នឹង​ធ្វើ​ឱ្យ​ក្លឹប​ចាយវាយ​ត្បិតត្បៀត​ខ្លាំង​មែនទែន ​មិន​អាច​ចាយ​លុយ​ដល់​១០០​លាន​ដើម្បី​ទិញ​កីឡាករ​ម្នាក់​មក​រួម​ក្រុម​ឡើយ។

​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Haaland ឬ Mbappe នា​ពេល​នេះ ​តម្លៃ​ខ្លួន​របស់​ពួកគេ​មិន​ទាប​ជាង​១០០​លាន​ផោន​ឡើយ។ ដូច្នេះ​ក្លឹប​នៅ​អេស្ប៉ាញ ​ទំនង​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក​ប្រាក់​ដ៏​ច្រើន​នេះ​ដើម្បី​ទិញ​យក​ម្នាក់​ណា​ក្នុង​ចំណោម​២​នាក់​ខាង​លើ​នេះ​ហើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT