មួយ​គ្រាប់​របស់ Sancho ជួយ​រុញ Dortmund ឲ្យ​ឡើង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ DFB-Pokal

នៅ​ការ​ប្រកួត​វគ្គ ៨ ក្រុម​ចុងក្រោយ​ដែល​ប្រកួត​មួយ​ជើង​យក​ចាញ់​ឈ្នះ រវាង​ក្រុម​ Borussia Monchengladbaach ទល់ Borussia Dortmund នៅ​ឯ​ព្រឹត្តិការណ៍ DFB-Pokal ទី​បំផុត​យើង​សម្រេច​រក​ឃើញ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត​ហើយ នោះ​គឺ Dortmund ក្រោយ​យក​ឈ្នះ ១-០។

នៅ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នោះ Monchengladbach មាន​ឱកាស​ស៊ុត​ដល់​ទៅ ១៦ លើក ចំ​គោលដៅ ៥ លើក ហើយ​គ្រប់គ្រង​បាល់​ក៏​ច្រើន​ជាង​មាន​ដល់​ទៅ ៥៤ ភាគរយ និង​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៨២ ភាគរយ។

ធៀប​នឹង Dortmund ស៊ុត ១៣ លើក ចំ​គោលដៅ​តែ ២ លើក​គត់ ហើយ​គ្រប់គ្រង​បាល់ ៤៦ ភាគរយ និង​អត្រា​បញ្ជូន​បាល់​ជោគជ័យ ៧៩ ភាគរយ។ យ៉ាងណា​បាន​សំណាង​គ្រាប់​បាល់​របស់ Jadon Sancho ដែល​ធ្វើ​បាន​នៅ​នាទី ៦៦ ហើយ​រក្សា​លទ្ធផល​ដល់​បញ្ចប់​ការ​ប្រកួត។ ប៉ុន្តែ​សមាជិក​របស់ Dortmund មួយ​រូប ក៏​រង​ពិន័យ​កាត​ក្រហម​ចុង​ម៉ោង​ផង​ដែរ នោះ​គឺ Mahmoud Dahoud។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា​នៅ​រាត្រី​នេះ​មាន​ការ​ប្រកួត ២ គូ​ផ្សេង​ទៀត គឺ​រវាង​ក្រុម Essen និង Holstein Kiel ក៏​ដូច​ជា RB Leipzig ទល់​ក្រុម Wolfsburg៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT