Man City បន្ត​ឈ្នះ ២១ ប្រកួត​ជាប់ៗ​គ្នា ក្រោយ​លុត Wolves ស្ពឹក​មុខ ៤ គ្រាប់​យប់​មិញ

ក្រុម​មេឃ​ខៀវ Manchester City បាន​បន្ត​រក​ឃើញ​ជ័យជម្នះ​នៅ​ប្រកួត​ទី ២១ នៅ​គ្រប់​ក្របខ័ណ្ឌ​ទាំង​អស់​កាល​ពី​យប់​មិញ តាម​រយៈ​ការ​យក​ឈ្នះ ៤-១ ទៅ​លើ​ក្រុម​ចចក Wolves។

ការ​យក​បាន ៣ ពិន្ទុ​នាំ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola រំកិល​ឡើង ៦៥ ពិន្ទុ នាំ​មុខ​ដាច់ ១៥ ពិន្ទុ​ធៀប​នឹង​ក្រុម​បិសាច​ក្រហម Man Utd (សល់ ១ ប្រកួត)។ ស្រប​ពេល​ដែល Wolves បាន​ធ្លាក់​មក​ដល់​លេខ ១២ មាន ៣៤ ពិន្ទុ។

ទៅ​មើល​ស្ថិតិ​ប្រកួត​បន្តិច​ដោយ City លេង​បាន​ល្អ​ខ្លាំង តាម​រយៈ​ការ​បញ្ជូន​បាល់​ចេញ​ពី​ជើង ៧៩៨ លើក ហើយ​អត្រា​បញ្ជូន​បាល់​ជោគជ័យ​មាន​ដល់ ៩២ ភាគរយ។ ពួក​គេ​​បង្កើត​ឱកាស​ស៊ុត​បាន ២២ លើក ចំ​គោលដៅ ១០ លើក ដោយ​រក​បាន ៤ គ្រាប់​តាម​រយៈ​ការ​ស៊ុត​របស់ Gabriel Jesus ២ គ្រាប់​ម្នាក់​ឯង Riyad Mahrez មួយ​គ្រាប់ និង​ចំណេញ​បាល់ Own Goal ពី Leander Dendoncker មួយ​គ្រាប់​ផ្សេង​ទៀត ខណៈ​ដែល Wolves រក​បាន​មួយ​គ្រាប់​ដោយ Conor Coady៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT