Beckham ថា​ចង់​យក​ទាំង Ronaldo និង Messi មក​លេង​នៅ​អាមេរិក

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​ជា​កីឡាករ​របស់​ក្លឹប Man Utd គឺ​លោក David Beckham បាន​បង្ហើប​ថា ទៅ​ថ្ងៃ​ខាង​មុខ​លោក​មាន​បំណង​ចង់​នាំ​យក​តារា​ឆ្នើម​ទាំង​ពីរ​រួម​មាន Cristiano Ronaldo និង Lionel Messi មក​ចូលរួម​នៅ​លីគ​កំពូល​របស់​អាមេរិក។

នៅ​លីគ MLS ដែល Beckham កំពុង​កាន់កាប់​ក្លឹប Inter Miami ​សព្វថ្ងៃ​គឺ​មាន​វត្តមាន​កីឡាករ​ឆ្នើម​ដូច​ជា Blaise Matuidi និង Gonzalo Higuain រួច​មក​ហើយ ប៉ុន្តែ​គោលដៅ​ចង់​នាំ​យក​អ្នក​ថ្មី​ចេញ​ពី​លីគ​កំពូល​អឺរ៉ុប នៅ​តែ​ស្ថិត​ក្នុង​ការ​គិត​របស់​លោក។

Beckham បាន​និយាយ​ប្រាប់​អ្នក​គាំទ្រ​បែប​នេះ​ថា៖ “ទៅ​ថ្ងៃ​ខាង​មុខ​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ ឲ្យ​តែ​កីឡាករ​ល្អ យើង​រមែង​តែងតែ​ចង់​នាំ​យក​មក​ក្លឹប ហើយ​ប្រសិន​មាន​ឱកាស គឺ​យើង​ពិត​ជា​ចង់​បាន Leo និង Cristiano ដោយ​ពួក​គេ​បាន​ស្ថិត​នៅ​កម្រិត​ដ៏​ខ្ពស់​នៅ​រយៈ​ពេល ១៥ ឆ្នាំ​ចុង​ក្រោយ​រួច​មក​ហើយ”។

លោក​បន្ថែម​ថា៖ “ដូច​ជា​លោក Sir Alex Ferguson យុទ្ធសាស្រ្ត​របស់​គាត់ គឺ​មិន​ចាំ​បាច់​តែ​មាន​ន័យ​ថា​នាំ​យក​កីឡាករ​កំពូល​ក្នុង​លោក​នោះ​ទេ តែ​គឺ​យក​កីឡាករ​ដែល​ត្រូវ​នឹង​ក្លឹប ហើយ​វា​ក៏​ជា​យុទ្ធសាស្រ្ត​មួយ​ដែល​ខ្ញុំ​យក​មក​អនុវត្ត​នៅ​ទី​នេះ​ដែរ”៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT