ឈុតរដូវកាលថ្មីរបស់ក្លិបភ្នំពេញក្រោនចេញ​ហើយ ស្អាត​អត់បងប្អូន?

ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​បញ្ចេញ​វីដេអូ​ និង​រូបភាព​អំពី​ការ​បង្ហាញឈុតរដូវកាល​ថ្មីនៃ​ពាន​រង្វាន់ Metfone Cambodian League 2021 ខណៈ​ឈុត​ថ្មី​នេះមាន​លក្ខណៈពិសេស​មួយចំនួន។

ការ​បញ្ចេញ​ឈុតថ្មី​នេះ​គឺ​ភ្នំពេញ​ក្រោន​បានបង្ហាញអាវ​ក្នុង​ដី​ដែល​មាន​ពណ៌ក្រហម និង​ពណ៌បៃតង់សម្រាប់​ឈុត​ក្រៅ​ដីឈុតនីមួយៗមានឆ្នូតពណ៌លឿងទឹកមាស នៅនិង​កអាវ ស្មាទាំងសងខាង ចុងរង្វង់ដៃអាវទាំងសងខាងដូចគ្នា។

តាម​ការ​បញ្ជាក់របស់​ក្លិប លោកអ្នកអាចធ្វើការជាវបាន តាមរយៈលេខទូរសព្ទ៖ ០១០ ៤៦៨ ៦៩៨ / / 081657310ជាមួយកាតសមាជិករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនមាន២ប្រភេទ៖ Silver Membership (២៥ដុល្លារ) និង Gold Membership (៤៥ដុល្លារ)។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT