មិនមែន City ឬ Barca តែ​ Pep ចុច​ឈ្មោះ​ក្រុម​នេះ​ជា​ក្រុម​ល្អ​បំផុត​ក្នុង​លោក

អ្នកចាត់ការ​ក្រុម​មេឃ​ខៀវ Manchester City ​លោក Pep Guardiola ដែល​ទើប​ដឹកនាំ​ក្រុម​ឈ្នះ ២១ ប្រកួត​ជាប់​គ្នា ក្រោយ​យក​ឈ្នះ West Ham កាល​ពី​ថ្ងៃ​មុន បាន​និយាយ​ថា​ក្រុម​ដែល​ល្អ​បំផុត​ក្នុង​លោក​បច្ចុប្បន្ន​គឺ​ជា Bayern Munich។

ជា​ការ​ពិត Pep ធ្លាប់​ដឹកនាំ​នៅ​ក្លឹប Barcelona ហើយ​ឈ្នះ​ពាន​នៅ​ទី​នោះ​ច្រើន​ដែរ រី​ឯ Bayern ក៏​ប្រហែល​គ្នា និង​ចុង​ក្រោយ​នេះ​ឈរ​ជើង​នៅ​ក្លឹប​អង់គ្លេស Man City។ យ៉ាងណា​តាម​ការ​យល់​ឃើញ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ជឿ​ថា Bayern គឺ​ល្អ​បំផុត​ក្នុង​លោក។

ប្រាប់​សារព័ត៌មាន​លោក Pep និយាយ៖ “ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប​គឺ​ជា Bayern Munich ព្រោះ​ពួក​គេ​បាន​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់ ហើយ​នៅ​អង់គ្លេស​គឺ Liverpool ព្រោះ​ពួកគេ​ជា​ក្រុម​ល្អ ហើយ​បើ​ចង់​មើល​ក្រុម​ដែល​អាច​ឈ្នះ​ពាន ត្រឹម​ខែ​មិនា​នេះ មិន​ទាន់​អាច​ដឹង​នោះ​ទេ”។

បញ្ជាក់​ដែរ​ថា​ក្រុម​អាល្លឺម៉ង់ Bayern Munich បាន​ឈ្នះ​ពន​រង្វាន់​ដល់​ទៅ ៦ នៅ​រយៈ​ពេល​ចុង​ក្រោយ មាន​ដូច​ជា Bundesliga, Champions League, Club World Cup, UEFA Super Cup និង​ពាន​ក្នុង​ស្រុក DFB-Pokal ក៏​ដូច​ជា DFL-Supercup៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT