Liverpool ​ត្រៀម​៣០​លាន​ផោន ទិញ​កីឡាករ​ថ្មី​ម្នាក់​ទៀត​ហើយ​

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ត្រៀម​ប្រាក់​រហូត​ដល់​ទៅ​៣០​លាន​ផោន ដើម្បី​ទិញ​យក​ Rodrigo De Paul ​របស់​ក្រុម Udinese ​នា​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

Liverpool

​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ ​ត្រូវ​បាន​ក្រុម Liverpool ​សម្លឹង​ឃើញ​ទិញ​យក​មក​ជំនួស​កីឡាករ Georginio Wijnaldum ​ដែល​តាម​គម្រោង​នឹង​ចាកចេញ​ពី​ក្រុម​នា​ចប់​រដូវ​កាល​នេះ។ ​ខ្សែ​បម្រើ​អាហ្សង់ទីន​រូប​នេះ ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​នា​រដូវ​កាល​នេះ ​ជាមួយ​ក្រុម Udinese ​ក្នុង​លីគ​អ៊ីតាលី។ ​ដោយ​ក្លឹប​ក៏​បាន​បញ្ជាក់​ថា​ពួកគេ​ទំនង​ជា​លក់​កីឡាករ​ឆ្នើម​របស់​ខ្លួន​ចេញ​នា​ចប់​រដូវ​កាល​នេះ​ដែរ ​ដោយ​តម្លៃ​អាច​ដល់​៣០​លាន​ផោន។ ​

​ដោយ​ស្ថិត​ក្នុង​ការ​ចរចា ​ក្រុម​ភ្នាក់ងារ​របស់ Liverpool ​បាន​ដាក់​តម្លៃ​ត្រឹម​២៦​លាន​ផោន​សិន ដើម្បី​ឱ្យ​ក្លឹប​នៅ​អ៊ីតាលី​ពិចារណា​។ ​ក្រុម Inter Milan ​ក៏​មាន​ចំណាប់​អារម្មណ៍​លើ​កីឡាករ Rodrigo ​ខាង​លើ​នេះ​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​ទាក់ទង​ស្នើ​ចំនួន​ប្រាក់​ដើម្បី​ទិញ​នោះ​ទេ៕

ប្រភព៖​DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT